ចែម៉ីប្រហិតសាលាចិន៖មិនទាន់ដឹងហ្រ្វេនឆាយដំណើរដូចម្តេច តែអាចលក់ឈ្មោះបាន៧សាខាក្នុងតម្លៃខ្ទង់ពាន់$

បងស្រីហ៊ុំ មនី ជាម្ចាស់ហាងចែម៉ីប្រហិតសាលាចិន ដែលបើកដំបូងនៅបាត់ដំបង រកស៊ីជាង២៤ឆ្នាំមកហើយ បច្ចុប្បន្នមាន៨សាខានៅ៦ខេត្ត និងក្រុងផ្សេងគ្នា។ សហគ្រិនបទពិសោធន៍ជោគជាំរូបនេះ បង្ហើបថា គាត់មិនដឹងថាហ្រ្វេនឆាយគេគ្រប់គ្រងរបៀបណាទេ ប៉ុន្តែកន្លងមកគាត់បានលក់ឈ្មោះអាជីវកម្មនេះឲ្យដៃគូរកស៊ីរបស់គាត់៧សាខាមកហើយ ហើយសាខានីមួយៗសុទ្ធតែទទួលបានជោគជ័យដូចគាត់ទាំងអស់។

ម្ចាស់ហាងរកស៊ីជាងម្ភៃឆ្នាំមិនប្តូរមុខរបររូបនេះ បន្តថា គាត់លក់ដាច់ចន្លោះពី៣០គីឡូទៅ៥០គីឡូក្រាម ដែលគិតជាទឹកប្រាក់លើសពី២លានរៀលក្នុងមួយថ្ងៃ ដោយសារតែភ្ញៀវដែលញាំកន្លែងគាត់ គឺបន្តញាំហូរហែរមិនប្តូរកន្លែងឡើង ពីព្រោះតែគ្រប់ផលិតផលរបស់គាត់គឺគាត់ផលិតដោយខ្លួនឯង និងរក្សាគុណភាពល្អ សម្រាប់សុខភាពអ្នកញាំ។

អ្នករកស៊ីកាក់កបមកពីបាត់ដំបងរូបនេះ បានសាកល្បងឲ្យឈ្មោះរបររបស់ខ្លួនទៅដៃគូរកស៊ីជាបន្តបន្ទាប់ក្នុងតម្លៃខ្ទង់ពាន់ដុល្លារឯណោះ ដោយគ្រាន់តែគាត់មានទីតាំងខ្លួនឯង ឬជួលទីតាំងក្នុងរយៈពេលយូរ និងជាអ្នកស្រលាញ់យីហោរបស់គាត់ ព្រមទាំងជាមនុស្សប្រឹងប្រែងតស៊ូផង ទើបគាត់អនុញ្ញាតិឲ្យយកយីហោរបស់គាត់ទៅរកស៊ី។

បច្ចុប្បន្ននេះ ហាងចែម៉ីប្រហិតសាលាចិន មានទីតាំងនៅ៦ខេត្ត និងរាជធានីរួមមានខេត្តបាត់ដំបង ភ្នំពេញ សៀមរាប ពោធិ៍សាត់ ឡែម និងព្រះសីហនុ លោកអ្នកអាចទំនាក់ទំនងបងស្រីហ៊ុំ មនី បានតាមទូរស័ព្ទ 012 69 39 69៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES