បៀរហ្គាឌិននៅទូទាំងប្រទេសទាំងអស់នឹងត្រូវបិទជាបណ្តោះអាសន្ន

បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឱ្យបិទសាលារៀនគ្រប់លំដាប់ថ្នាក់ទាំងអស់ទូទាំងប្រទេស ទាំងឯកជននិងរដ្ឋ ផ្អាកការគ្រប់ការប្រគុំតន្រ្ដី ដែលមានមនុស្សកុះករ នឹងផ្អាកគ្រប់រោងភាពយន្ដនិងកន្លែងកម្សាន្ដបែបខារ៉ាអូខេ បិទជាបណ្ដោះអាសន្ន និងផ្អាកការចូលទស្សនាព្រះបរមរាជវាំង និងសារៈមន្ទីរជាតិភ្នំពេញ ។ល។

នៅពេលនេះក្រសួងទេសចរណ៍បានចេញប្រកាសបិទអាជីវកម្ម បៀរហ្គាឌិន ជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19។

 

អត្ថបទ៖ ដារ៉ូ

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES