ក្រសួងណែនាំឲ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ-គុណភាពសេវាកម្ម នាអំឡុងពេលប្រឡងបាក់ឌុប

នៅមុននេះបន្ដិចក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំ ឱ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ-គុណភាពសេវាកម្ម នាអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩។

ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស បានតម្រូវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។

នៅក្នុងនោះក្រសួងទេសចរណ៍ក៏បានណែនាំ និងអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ សូម៖

១៖ រក្សាឱ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ។

២៖ ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទេវហេតុ។

៣៖ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវស្មារតីនៃសេចក្តីណែនាំនេះ ទៅដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគេជ្រោតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា៕

ប្រភព៖ ក្រសួងទេសចរណ៍

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES