ពាណិជ្ជករ និងប្រតិបត្តិករ ប្រមាណ១០០នាក់ ជួបជុំគ្នាពិភាក្សាគ្នាបង្កើតឱកាសធ្វើពាណិជ្ជកម្មបែបពិព័រណ៍

រាជធានីភ្នំពេញ៖ក្រុមបណ្តាពាណិជ្ជករនិងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មនិងពិព័រណ៍បានជួបជុំពិភាក្សាគ្នានិងសិក្សាពីឱកាសវិនិយោគជាដៃគូលើកដំបូងនៅរាជធានីភ្នំពេញក្រោមប្រធានបទ“Tourism & MICE Biz Fair 2020” ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍B2B Park ។ 

កិច្ចជំនួបនិងពិភាក្សាស្វែងយល់ពីសក្ដានុពលនិងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មបែបពិព័រណ៍ជាលើកដំបូនៅក្នុងរាជធានីភ្នំពេញខាងលើនេះត្រូវបានធ្វើឡើងកាលកាលពីចុងសប្ដាហ៍កន្លងទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍B2B Park ដោយសមាសភាពចូលរួមជាពាណិជ្ជករប្រតិបត្តិករដែលមកពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធសរុបប្រមាណ១០០នាក់។

សហស្ថាបនិកនិងជាអគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍B2B Park លោកធួនស៊ីណានបានមានប្រសាសន៍ថាកិច្ចជំនួបគ្នានិងពិភាក្សាគ្នាមួយនេះគឺមានសារសំខាន់និងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលក្រៅពីអាចបង្កើតទំនាក់ទំនងនៅក្នុងកិច្ចប្រកបអាជីវកម្មនិងមុខជំនួញថែមទាំងអាចស្វែករកដៃគូវិនិយោគជាមួយគ្នាថែមទៀតផង។

លោកបានបន្តទៀតថា“តាមរយៈកម្មវិធីមួយនេះវាជាការផ្តល់ឱកាសពិសេសសម្រាប់បណ្តាសហគ្រិននានានៅក្នុងស្រុកដើម្បីតភ្ជាប់ជាមួយនឹងសហគ្រិនមកពីបណ្តាប្រទេសដទៃទៀតធ្វើជាដៃគូអាជីវកម្មនិងផ្លាស់ប្ដូរមុខទំនិញរវាងគ្នាទៅវិញទៅមក”។លោកបានបញ្ជាក់ថា“ចាប់ពីខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍B2B Park នឹងមានការរៀបចំពិព័រណ៍បែបពាណិជ្ជកម្មរៀងរាល់មួយខែម្ដងដែលមានអ្នកចូលរួមសុទ្ធតែជាពាណិជ្ជករនិងនាំយកបណ្តាផលិតផលនានាមកដាក់តាំងបង្ហាញដើម្បីស្វែងរកដៃគូក្នុងការចែកចាយទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ”។

អ្នកនាងសយនិមលនាយកផ្នែកលក់រម្មណីយដ្ឋានV KIRIROM បានបង្ហាញពីភាពស្ញប់ស្ញែងពីការរៀបចំកម្មវិធីដោយមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍B2B Park នេះថា“ខ្ញុំធ្លាប់ចូលរួមនៅក្នុងកម្មវិធីជាច្រើនដែលជជែកពីការវិនិយោគផ្នែកពាណិជ្ជកម្មនិងទេសចរណ៍នៅតាមបណ្តាប្រទេសនានាប៉ុន្តែពេលនេះនៅក្នុងប្រទេសកម្ពុជាក៏អាចរៀបចំកម្មវិធីបែបនេះបានដូចគ្នា”។អ្នកនាងបានបន្តទៀតថា“ការបង្កើតឱកាសឱ្យមានការជួបជុំគ្នារវាងអ្នកពាណិជ្ជករនិងប្រតិបត្តិករដែ

លជាភាគីអ្នកលក់និងអ្នកទិញនេះគឺមានសារសំខាន់បំផុតហើយនាងខ្ញុំសូមគាំទ្រឱ្យមានកម្មវិធីបែបនេះច្រើនបន្ថែមទៀតដើម្បីចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្មនិងពិព័រណ៍ឱ្យមានភាពល្អ្រសើរហើយវាក៏បានចូលរួមចំណែកនៅក្នុងការជំរុញវិស័យទេសចរណ៍ផងដែរ”។

លោកពេជ្រសុប៉ុនតារាដែលបានចូលរួមនៅក្នុងកម្មវិធីនេះក៏បានមានប្រសាសន៍ផងដែរថា“ការរៀបចំនេះគឺមានសារសំខាន់ណាស់សម្រាប់វិស័យឯកជនដោយក្នុងនាមយើងជាពាណិជ្ជករគឺត្រូវធ្វើឡើងដោយខ្លួនឯងជាជាងរង់ចាំការបើកឱកាសពីសំណាក់រដ្ឋាភិបាល។តាមរយៈកម្មវិធីនេះសម្រាប់អ្នកដែលមានដៃគូសហការជាមួយរួចហើយនោះគឺអាចបង្កើនកិច្ចទំនាក់ទំនងនិងបន្តកិច្ចសហការបន្ថែមទៀតដោយឡែកចំពោះអ្នកដែលមិនទាន់មានដៃគូពួកគាត់អាចស្វែងយល់និងស្វែងរកដៃគូអាជីវកម្មនៅក្នុងកម្មវិនេះ”។លោកបានបន្តទៀតថា“នៅពេលដែលវិស័យឯកជនមានការខិតខំប្រឹងនោះរដ្ឋាភិបាលក៏នឹងបង្កើនកិច្ចការជួយសម្របសម្រួលនិងបើកឱកាសកៀងគរបណ្តាអ្នកវិនិយោគនិងក្រុមហ៊ុនអន្តរជាតិនានាឱ្យចូលមកកាន់កម្ពុជាបន្ថែមទៀតដែលកាន់តែធ្វើឱ្យកិច្ចប្រកបមុខជំនួញក៏ដូចជាពាណិជ្ជកម្មក្នុងស្រុកកាន់តែមានភាពល្អប្រសើរ”៕

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES