ញាក់សាច់!! រឿង Avenger ចូលដល់ចិនភា្លមលក់សំបុត្រអស់ជាង ៣ លាន កើបលុយ ១១៥ លានដុល្លារ

ចិន៖ មនុស្សជាង ៣ លាននាក់បានប្រមូលផ្តុំរោងកុននៅទូទាំងប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ការចាក់បញ្ចាំងពិសេសរបស់ Avengers: Endgame ហើយមានអ្នកគាំទ្រជាច្រើននាក់់កំពុងតែឈ្លក់វង្វេង ជាមួយទឹកដៃដឹកនាំរឿងដ៏ប៊ិនប្រសប់របស់ Marvel Studios វាគឺជាបទពិសោធន៍ដ៏គួរឱ្យរំភើប ស្រៀវស្រើបបំផុត ក្នុងវិស័យភាពយន្តហូលីវូដ។

លោក Liu Minjian អ្នកគ្រប់គ្រងរោងកុននៅក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិនបានប្រាប់សារព័ត៌មាន Qianjiang Evening News ថា ក្នុងរយៈពេល ២៥ ឆ្នាំដែលលោកបានធ្វើនៅក្នុងអាជីវកម្មនេះវាគឺជាការមើលឃើញពាក់កណ្តាលយប់ដ៏អស្ចារ្យបំផុត ដែលមានមនុស្សម្នារច្រើនកុះករមកទស្សនា ហើយវាជាទិដ្ឋភាពពិសេសបំផុតដែលលោកបានឃើញ។ ខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះ បានបំបែកកំណត់ត្រាចិនជាច្រើនមុនពេលដែលវាបញ្ចាំងជាផ្លូវការនៅក្នុងប្រទេសចិន។ 

យោងតាមវេបសាយលក់សំបុត្រ Maoyan របស់ប្រទេសចិនបានអោយដឹងថា សំបុត្រសម្រាប់ខ្សែភាពយន្ត Avenger ប្រមូលលុយបានប្រមាណជា ៧៧៤ លានយ័ន ប្រមាណជា ១១៥ លានដុល្លារអាមេរិក ពោលគឺស្មើនឹង ៨៥ ភាគរយនៃរឿង Infinity ដែលជាខ្សែភាពយន្តចុងក្រោយបំផុតដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុននៅក្នុងប្រទេសចិន។

យោងតាមសារពត៌មានចិនមួយបានបង្ហាញថា ការចាក់បញ្ចាំងខ្សែភាពយន្តដ៏ល្បីមួយនេះមានមនុស្សកក់សំបុទ្រមុនប្រមានជា ៣.០៤ លាន នាក់ នៅក្នុងប្រទេសចិន ដែលខ្សែភាពយន្តនេះបានស្រូបទាញយុវវ័យចិនអោយទៅទស្សនាយ៉ាងច្រើនកុះករ ហើយវាជា​ឱកាសធំមួយក្នុងការជ្រៀតជ្រែកដណ្តើមយកលុយពីទីផ្សារប្រទេសចិន ព្រោះចិនក៏ជាអធិរាជមួយផងដែរនៅក្នុងវិស័យភាពយន្តធំៗ នៅលើពិភពលោក៕ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

អ្នកនិពន្ធសៀវភៅ អាត់បី បង្កើនចំណូលថ្មីក្នុងអាជីពលក់ 

 

USNews Logo

RELATED ARTICLES