សម្ដេច ហ៊ុន សែន គាំទ្រប្រទេសមួយនេះចូលជាសមាជិកទី១១ក្នុងសមាគមអាស៊ាន

ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់​ លោក ចូកូ វីដូដូ (Joko Widodo) របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចបានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ។

នៅក្នុងជំនួបនេះសម្តេច ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេច ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចបានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា លោកប្រធានាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

ក្នុងនោះប្រធានាធិបតីឥណ្ឌូនេស៊ី បានគាំទ្រការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ លោក​ ប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏សម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សូមជម្រាបថា នាពេលបច្ចុប្បន្នអាស៊ានមានសមាជិកសរុបចំនួន១០ប្រទេសរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ព្រុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា(ភូមា) និងវៀតណាម៕

Image may contain: one or more people, people sitting, table and indoor
Image may contain: 3 people, people smiling, people standing, suit and indoor

អត្ថបទ៖ កឹម​ ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES