ភ្ជុំបិណ្ឌជិតមកដល់ហើយ! តោះមកស្គាល់ App កក់សំបុត្រឡាន មិនបាច់ទៅទិញផ្ទាល់នាំខាតពេល

ប្រមាណជា២សប្ដាហ៍ទៀតប៉ុណ្ណោះ ពិតធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់ ហើយប្រជាជនដែលរស់នៅទីក្រុងភ្នំពេញត្រូវធ្វើដំណើរ​ទៅស្រុកកំណើតដើម្បីជួបជុំបងប្អូននិងធ្វើបុណ្យធ្វើទាន។

ជាការពិតណាស់ ពេលទៅលេងស្រុកម្ដងៗ ជាមនុស្សត្រូវធ្វើដំណើរទៅទិញសំបុត្រឡាននៅកន្លែងលក់សំបុត្រផ្ទាល់ដែលពួកគាត់ត្រូវចំណាយពេលធ្វើដំណើរ។ យ៉ាងមិញបច្ចុប្បន្នកាន់តែទំនើប ដូច្នេះ ប្រជាជនមិនធ្វើដំណើរទៅទិញសំបុត្រផ្ទាល់នោះទេ ពោលគឺទិញតាមរយៈ App លើអនឡាញតែម្ដង

ខាងក្រោមនេះ Business Cambodia សូមណែនាំ App កក់សំបុត្រឡានសម្រាប់ធ្វើដំណើរទៅស្រុក នានាឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមិនបាច់ខាតពេលដើរទៅទិញផ្ទាល់ឡើយ៖ 

១. BookmeBus 

ក្រុមហ៊ុន Bookmebus គឺជាក្រុមហ៊ុនដែលអនុញ្ញាតឲ្យប្រជាជនអាចធ្វើការកក់សំបុត្រតាមអនឡាញផ្ទាល់ដោយមិនបាច់ធ្វើដំណើរមកទិញសំបុត្រតាមក្រុមហ៊ុនអ្នកដឹកអ្នកដំណើរឡើង។ Bookmebus មានជា App ដែកប្រមូលផ្ដុំជើងរថយន្តចេញដំណើរជាច្រើន។ ដូច្នេះអ្នកអាចទិញសំបុត្រតាមរយៈ App នេះបានយ៉ាងងាយស្រួល។

២. Cambo Ticket 

Cambo Ticket គឺជាក្រុមហ៊ុនកក់សំបុត្រឡានដែលត្រូវបង្កើតឡើងដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជាក្នុងការទិញសំបុត្រឡានតាមអនឡាញ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌអ្នកក៏អាចទិញសំបុត្រតាម App Cambo Ticket ព្រមទាំងមានការបញ្ចុះតម្លៃផងដែរ។

៣. Angkor eBooking

Angkor eBooking គឹជាក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញ-សៀមរាប ដោយមានរថទំនើបៗ។លើសនេះក៏មាន App សម្រាប់ឲ្យលោកអ្នក ធ្វើទិញឬកក់សំបុត្ររថយន្តលើអនឡាញផ្ទាល់តែម្ដង។

៤. Virak Buntham 

Virak Buntham ជាក្រុមហ៊ុនដឹកអ្នកដំណើរធំមួយនៅកម្ពុជាព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ។​ បច្ចុប្បន្នក្រុមហ៊ុននេះក៏មាន App សម្រាប់ឲ្យអតិថិជនធ្វើការទិញ ឬកក់សំបុត្ររថយន្តជាដើម៕

៥. Larryta Express 

ក្រុមហ៊ុន Larryta Express ក៏ជាក្រុមហ៊ុនដឹកអ្នកដំណើរមួយផងដែរ ព្រមទាំងមាន App សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអាចកក់តាមអនឡាញបានទៀតផង។ 

​គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើទាំង៥សុទ្ធតែមាន App ដូច្នេះលោកអាច ធ្វើការ download ពី Google Play Store និង iOS ស្មាតហ្វូនរបស់អ្នកបាន។ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនាឱកាសបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទដោយ៖ ហុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES