កាត់បន្ថយការពឹងផ្អែកពីចិន ពេលនេះកាស AirPod របស់ Apple រត់មកវៀតណាមម្ដង

ដូចលោកអ្នកធ្លាប់ឃើញហើយថា Apple បានធ្វើការបញ្ចេញកាស AirPod ឥតខ្សែដំបូងមិនសូវមានអ្នកចង់ប្រើនោះទេ ព្រោះវាថ្មី និង ប្លែកពេក ហើយកាសនេះក៏មិនសូវល្បីដែរ ។

តែក្រោយមកមានក្រុមហ៊ុនរាយរងជាច្រើនបាននាំគ្នាយកគំរូផលិតតាមហើយលក់ថោកៗ ពេលនោះហើយដែល AirPod ចាប់ផ្ដើមល្បី ហើយលក់ដាច់ក្នុងតម្លៃ ១៥០ ដុល្លារជាងទៀតផង ជាពិសេសកាស Copy លក់ដាច់ព្រោងព្រាត ធ្វើឲ្យ AirPod របស់ Apple មិនបាច់ជះលុយផ្សព្វផ្សាយទៀតផង ។

គាប់ជួនគ្នាកាលពីប៉ុន្មានថ្ងៃទៅនេះ ក្រុមហ៊ុន AirPod ដែលមានរោងចក្រដំឡើងនៅចិនកន្លងមក បានប្រកាសថា ខ្លួននិងកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិនមួយចំនួន ហើយងាកមកជ្រើសរើសប្រទេសវៀតណាម ដើម្បីធ្វើការសាកល្បង រួមទាំងផលិត AirPod នៅប្រទេសវៀតណាមវិញម្ដង ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៨ AirPod លក់ដាច់បានជាង ៣៥ លានគ្រឿង ច្រើនជាងឆ្នាំ ២០១៧ ដែលលក់បានត្រឹម ២០ លានគ្រឿងប៉ុណ្ណោះ ព្រោតែ AirPod ទើបតែធ្វើការប្រកាសចេញនៅចុងឆ្នាំ ២០១៦ កន្លងទៅ ៕

អត្ថបទដោយ ៖ ឆាំ មករា

USNews Logo
Online

RELATED ARTICLES