ខណៈមនុស្សរាប់លាននាក់ កំពុងចាំអ៊ុតមើលកូនពូជថ្មីរបស់ Apple អ្នកវិភាគបង្ហើបមុខងារសំខាន់២

នៅតែប៉ុន្មាននាទីទៀតប៉ុណ្ណោះ លោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុនយក្ស  Apple នឹងឡើងលើឆាកចាស់ ស្ថិតនៅក្នុងទីក្រុង Cupertino ដើម្បីបង្ហាញកូនពូជសេរីថ្មីរបស់ខ្លួនហើយ។ ដោយកូនពូជទាំងនោះរួមមានដូចជា iPhone 11 Pro, iPhone 11 Pro Max និង iPhone 11R ជាដើម។

ទន្ទឹមនឹងការត្រៀមបង្ហាញម៉ូឌែលស្មាតហ្វូនសេរីថ្មីនាពេលបន្តិចទៀតនេះ ក្រុមអ្នកវិភាគ បានអះអាងថា មុខងារថ្មីបំផុតរបស់ Apple​ គឺមានមិនច្រើននោះទេ ពោលគឺមានតែពីរប៉ុណ្ណោះ ដោយទីមួយក្រុមហ៊ុន បានបំពាក់កាមេរ៉ា ៣គ្រាប់ទៅលើស្មាតហ្វូន ដែលផ្តល់លទ្ធភាពថតរូបកាន់តែសំបូរបែបថែមទៀត សម្រាប់អ្នកគាំទ្រ និងទី២ ការសាកថ្មបែបថ្មី ដោយឥតខ្សែ។ 

សូមបញ្ជាក់ថា ជារៀងរាល់មួយឆ្នាំម្តង ក្រុមហ៊ុន Apple តែងតែបញ្ចេញស្មាតហ្វូនកំពូលរបស់ខ្លួននៅក្នុងខែកញ្ញាជានិច្ច។ ហើយអ្វីដែលពិសេស សម្រាប់ឆ្នាំនេះ គឺក្រុមហ៊ុនបានធ្វើការដាក់តំណភ្ជាប់លីង ដែលអាចឱ្យអ្នកគ្រាំទ្រគ្រប់ទិញទីចូលទៅមើលការ Live ផ្ទាល់ៗ ចេញពីក្រៅស្រុកតែម្ដង ៕

អត្ថបទដោយ៖ LeEmon 

Adtag for Mobile Grow:-
Online

RELATED ARTICLES