ក្រោយចេញiPhone 11មិនបានប៉ុន្មានផង ក្រុមហ៊ុនAppleត្រូវគេរំពឹងថាអាចនឹងគ្រងតំណែងលេខ២ជំនួសHuawei

របាយការណ៍របស់ DigiTimes តាមរយៈ MacRumors ដែលចេញកាលពីថ្ងៃទី៨តុលាកន្លងទៅបានបង្ហាញថា Apple នឹងយកឈ្នះក្រុមហ៊ុន Huawei ក្នុងនាមជាក្រុមហ៊ុនលក់ស្មាតហ្វូនលំដាប់លេខ ២ ដោយផ្អែកលើការលក់ iPhone 11 ដាច់ខ្លាំង បូករួមជាមួយការហាមឃាត់ការធ្វើពាណិជ្ជកម្មលើក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិកផងនោះ។

យោងតាមក្រុមហ៊ុន Gartner បានអោយដឹងថាប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅក្នុងត្រីមាសទី ២ ឆ្នាំនេះនៅតែមានភាពរឹងមាំបើទោះបីជាមានការហាមឃាត់ការធ្វើពាណិជ្ជកម្មក៏ដោយ ក៏ក្រុមហ៊ុនបានលក់ទូរស័ព្ទបានចំនួន ៦០ លានគ្រឿង។

ទោះយ៉ាងណានៅពេលដែលការហាមឃាត់ពាណិជ្ជកម្មនៅតែបន្តកើតមាននោះក្រុមហ៊ុន Huawei ត្រូវគេរំពឹងថានឹងមានការលក់ធ្លាក់ចុះនៅចុងឆ្នាំនេះ។ នៅត្រីមាសទី ៣ ការលក់របស់ Huawei បានធ្លាក់ដល់ប្រមាណ ៥០ លានគ្រឿង មុនពេលលោតឡើងដល់ ៦០ លានគ្រឿងវិញនៅអំឡុងពេលថ្មីៗនេះ។

ក្នុងនោះដែរតាមការប៉ាន់ស្មាន Apple អាចលក់ចេញស្មាតហ្វូនរបស់ខ្លួនចំនួន ៧០ លានគ្រឿងនៅត្រីមាសទី ៤ ដែលច្រើនជាងក្រុមហ៊ុន Huawei ដែលមាន ៦០ លានគ្រឿងនិងគ្រប់គ្រាន់ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ២ នៅក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនលក់ស្មាតហ្វូនទូទាំងពិភពលោក។

សូមជម្រាបថា នាពេលបច្ចុប្បន្នចំណាត់ថ្នាក់លេខ១នៃការលក់ស្មាតហ្វូននៅលើពិភពលោកគឺកាន់កាប់ដោយក្រុមហ៊ុនSamsung ចំណែក Huawei នៅលេខ២ ខណៈក្រុមហ៊ុនApple ស្ថិតនៅចំណាត់ថ្នាក់លេខ៣៕

ប្រភព៖ iMore

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES