





លោក អ៊ែនឌ្រូ ខេនឺជី ត្រូវបានគេស្គាល់ថាជាបុគ្គលដែលទទួលបាននូវភាពជោគជ័យយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លោកបានក្លាយជាអ្នកមានទ្រព្យស្ដុកស្តម្ភតាមរយៈការកសាងនូវអាណាចក្រដែកថែបយ៉ាងធំនៅសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាគោលការណ៍ដឹកនាំជីវិតធំៗចំនួន ៤ ដែលធ្វើឱ្យលោកអាចទទួលបាននូវភាពជោគជ័យយ៉ាងធំធេងកាលពីអំឡុងសតវត្សទី ១៨។
១. យកចិត្តទុកដាក់ឱ្យខ្ពស់លើកិច្ចការដែលសំខាន់ៗ៖ លោកជាមនុស្សម្នាក់ដែលឱ្យតម្លៃយ៉ាងខ្លាំងលើកិច្ចការងារដែលលោកធ្វើ។ លោកបាននិយាយថានៅពេលដែលលោកមានវ័យកាន់តែចាស់ លោកលែងសូវយកចិត្តទុកដាក់ចំពោះពាក្យសម្ដីខ្លាំងពេកនោះទេ ប៉ុន្តែលោកមើលតែទៅលើទង្វើនិងលទ្ធផលរបស់ពួកគេតែប៉ុណ្ណោះ។ មិនខ្វល់ថាមនុស្សម្នាក់ដែលគាត់និយាយបានយ៉ាងល្អបែបណាខ្លះទេ ប៉ុន្តែអ្វីដែលសំខាន់ចុងក្រោយគឺលទ្ធផលតែមួយគត់ដែលសំខាន់ជាងអ្វីដែលគាត់បាននិយាយ។ ដូច្នេះរឿងកំប៉ិកកំប៉ុកមួយចំនួនកុំខ្វល់ពេកអី គួរតែយកចិត្តទុកដាក់លើកិច្ចការដែលសំខាន់ៗបានហើយ។
២. បង្កើតភាពសប្បាយរីករាយ៖ លោកជាមនុស្សដែលឱ្យតម្លៃទៅលើលទ្ធផលការងារ ហើយនិងការធ្វើការងារដោយការយកចិត្តទុកដាក់ ប៉ុន្តែលោកក៏បានឱ្យតម្លៃទៅលើការបង្កើតនូវភាពសប្បាយរីករាយនៅខណៈពេលដែលធ្វើការផងដែរ។ លោកបាននិយាយថា ទីកន្លែងណាដែលមានសំណើចតិចតួចប្រហែលជាកន្លែងនោះក៏មានភាពជោគជ័យតិចតួចផងដែរ។ ក្នុងន័យនេះគឺលោកចង់ឱ្យមនុស្សត្រូវចេះបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការងារ ក៏ដូចជានៅខណៈពេលដែលខ្លួនកំពុងធ្វើការងារដើម្បីសម្រេចគោលដៅ។
៣. តស៊ូអត់ធ្មត់ឱ្យខ្លាំង៖ ការអត់ធ្មត់តស៊ូគឺពិតជាសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់មនុស្ស។ សម្រាប់លោកវិញបានលើកទឹកចិត្តឱ្យមនុស្សគួរតែជ្រើសរើសធ្វើអ្វីដែលខ្លួនស្រលាញ់តែមួយគត់ ហើយផ្ដោតលើវាឱ្យកាន់តែខ្លាំង តស៊ូអត់ធ្មត់ឱ្យខ្លាំងជាមួយវារហូតដល់វាបានសម្រេច។ លោកមិនបានលើកទឹកចិត្តឱ្យមនុស្សធ្វើកិច្ចការងារច្រើនមុខក្នុងពេលតែមួយនោះទេ។
៤. ចេះលើកទឹកចិត្តខ្លួនឯង៖ ជាទូទៅអ្នកប្រាកដជាមិនអាចមានថាមពលក្នុងការតស៊ូអត់ធ្មត់បានរហូតនោះទេ ប្រាកដជាមានពេលវេលាណាមួយអ្នកមានអារម្មណ៍ទន់ខ្សោយ។ ដូច្នេះអ្នកត្រូវចេះធ្វើការលើកទឹកចិត្តខ្លួនឯង ដើម្បីអាចមានថាមពលដើរទៅមុខបន្តទៀត។ ដូច្នេះអ្នកត្រូវរៀនលើកទឹកចិត្តរបស់អ្នកឱ្យបានល្អនៅរាល់ពេលដែលអ្នកត្រូវការកម្លាំងចិត្ត។
ជាសង្ខេបមកវិញ ក្នុងការដឹកនាំជីវិតឱ្យទទួលបាននូវភាពជោគជ័យគឺទាមទារឱ្យមានការដឹកនាំប្រកបដោយគោលការណ៍ត្រឹមត្រូវ ច្បាស់លាស់ ទើបជីវិតអាចមានភាពរីកចម្រើនទៅមុខ។ អ្នកអាចយកគោលការណ៍ខាងលើទៅអនុវត្តន៍ក៏បាន ឬក៏អ្នកអាចព្យាយាមបង្កើតនូវគោលការណ៍ផ្ទាល់ខ្លួនក៏បាន។
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)
បើចូលចិត្តអត្ថបទនេះសូមជួយចុច Like ផេកផ្ទាល់ខ្លួនខ្ញុំ https://web.facebook.com/LongVathaNakk
TEL: 096 35 17 713/ 077 656 051
ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”ដែលជាសៀវភៅស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនស្គាល់ពីខ្លួនឯងជានរណា? ជីវិតជួបបញ្ហា ការព្រួយបារម្ភ ពិបាកចិត្ត គិតច្រើន ជីវិតមិនសូវមានភាពសប្បាយរីករាយ ឬមនុស្សដែលកំពុងតែធ្លាក់ទឹកចិត្ត។