តើប្រាក់ផោន/ដុល្លារអាមេរិកមានការប្រែប្រួលយ៉ាងដូចម្ដេច ខណៈដែលកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងអង់គ្លេសមិនទទួលបានការយល់ព្រមពីសភានៃចក្រភពអង់គ្លេស?

បម្រែបម្រួល​យ៉ាង​ខ្លាំង​នៃ​រូបិយប័ណ្ណ និងការចែក​រំលែក​របស់វិនិយោគិន​ជាច្រើន​ស្ដី​អំពីជម្រើស​វិនិយោគដ៏ល្អបំផុត ហើយ​ទាំង​នេះគឺជាអ្វីដែលបានកំណត់​នូវ​ឥទ្ធិពល​នៃទីផ្សាររូបិយប័ណ្ណនេះ​កាលពីសប្តាហ៍មុន។ ម៉្យាងវិញ​ទៀត ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ​បានជំរុញឱ្យប្រាក់ផោនមាន​ការ​កើន​ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំខែ ហើយ​វិនិយោគិនក៏​កំពុង​មានសុទិដ្ឋិនិយម និង​ត្រៀមខ្លួន​រួច​រាល់​ក្នុង​ការ​ទទួល​យក​ហានិភ័យមួយ​នេះ​។

ដោយឡែក​ ការរំពឹងទុករបស់​អ្នក​វិភាគ​សេដ្ឋកិច្ច​ស្ទើរ​តែ​ជាក់​លាក់ ខណៈដែល​ធនាគារ​កណ្ដាល​នៃសហរដ្ឋ​អាមេរិក​នឹងកាត់បន្ថយអត្រាការប្រាក់ជាលើកទីបីនៅខែនេះ ហើយ​បន្ថែមនូវ​ការធ្លាក់​ចុះ​នៃ​ឥទ្ធិពល​ប្រាក់ដុល្លារអាមេរិក និង​គាំទ្រដោយទិន្នន័យសេដ្ឋកិច្ចនាពេលថ្មីៗនេះដែល​មាន​សភាព​អន់​ខ្សោយ។

បើ​ក្រលែក​មក​មើលប្រាក់​អឺរ៉ូ​វិញ វា​មាន​ការ​កើន​ឡើង​ខ្លាំងជាងមុន ប៉ុន្តែការភ័យខ្លាចចំពោះភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ូ អាចធ្វើឱ្យបង្កើន​នូវ​ការ​ព្រួយ​បារម្ភ​ដល់​វិនិយោគិន​ក្នុង​ពេល​ឆាប់ៗនេះ។ ការ​ទទួល​យក​នូវ​ហានិភ័យរបស់​វិនិយោគិន​​លើ​ផលិតផល​មួយ​នេះត្រូវបានបញ្ចប់​ បន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែល​បានបង្ហាញ​នូវការព្រួយបារម្ភយ៉ាង​ខ្លាំង​លើ​បញ្ហា​មួយចំនួនស្ដី​អំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ជាមួយនឹងការចាប់ផ្តើមនៃការវិនិយោគ តម្លៃនៃ​ប្រាក់​ផោន​បាន​បង្ហាញ​នូវ​​ការខកចិត្តដល់​​វិនិយោគិន ខណៈ​ដែលមាន​​កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​អង់គ្លេស​ មិនអាចឆ្លងកាត់សភាអង់គ្លេស ហើយយើងកំពុង​រង់ចាំគាំទ្រ​របស់សហភាព​អឺរ៉ុបចំពោះរឿងនោះ។ នៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់កាលបរិច្ឆេទផ្លូវការនៃ​ការ​ចាក​ចេញ​របស់​ចក្រភពអង់​គ្លេស​ពី​សហភាព​អឺរ៉ុប។

សេចក្តីប្រកាសលើ​អត្រាការប្រាក់របស់ធនាគារកណ្ដាល​នៃ​សហភាពអឺរ៉ុប​​ នៅក្នុងកិច្ចប្រជុំខែកញ្ញា ដែល​សមាជិកគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលនៃសហភាពអឺរ៉ុប​ បានសម្រេច​ចិត្តរក្សា​ទុកអត្រាការប្រាក់មិនផ្លាស់ប្តូរនៅ០.០០ ភាគរយ។ ទោះជា​យ៉ាងណា អត្រាការ​ប្រាក់នៃ​ប្រាក់​បញ្ញើត្រូវបានកាត់បន្ថយមក​ចំនួន​០.១០ ភាគរយ មក​ដល់កម្រិត​ -០.៥ ភាគរយ។ លើសពីនេះទៅទៀត អ្នកតាក់​តែង​គោលនយោបាយបានយល់ព្រមទិញមូលបត្របំណុលក្នុងអត្រាប្រចាំខែចំនួន២០ ពាន់លានអ៊ឺរ៉ូ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញដល់​កំណើន និងអតិផរណា ខណៈ​ដែល​មានភាពមិនច្បាស់លាស់អំពីភាពតានតឹង នៃការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេសពី​សហភាពអឺរ៉ុប​និងភាពតានតឹងនៃ​ពាណិជ្ជកម្មពិភពលោក​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ធនាគារ​កណ្ដាល​នៃ​សហភាពអឺរ៉ុប​ ក៏បានកាត់​បន្ថយ​លើ​ការព្យាករណ៍លើ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់ខ្លួនមកត្រឹម១.១ ភាគរយនៅឆ្នាំ២០១៩ និង១.២ ភាគរយនៅឆ្នាំ២០២០ ។ លើសពីនេះទៀត ការរំពឹងទុកលើ​អតិផរណាក៏ត្រូវបានកាត់បន្ថយមកត្រឹម១.២ ភាគរយនៅឆ្នាំ២០១៩ ហើយ​១.០ ភាគរយនៅឆ្នាំ២០២០ និង១.៥ ភាគរយនៅឆ្នាំ២០២១ ។

ក្នុង​សេចក្តីថ្លែងការណ៍លើ​គោលនយោបាយរូបិយវត្ថុនៃសហភាព​អឺរ៉ុបបាន​លើក​ឡើង​​ថា ធនាគារ​កណ្ដាល​នៃ​សហភាព​អឺរ៉ុប​តែង​តែ​ផ្លាស់ប្តូរសម្លេងនៃសេចក្តីថ្លែងការណ៍បន្តិចបន្តួច​ជុំវិញ​បញ្ហានីមួយៗ។ វិនិយោគិន​ជា​​ច្រើនតែង​តែ​ផ្តោតលើការផ្លាស់ប្តូរទាំងនេះ។ ម៉្យាង​វិញ​ទៀត​ធនាគារកណ្ដាល​នៃ​សហភាពអឺរ៉ុប​បាន​ប្រើសេចក្តីថ្លែងការណ៍លើ​គោលនយោបាយរូបិយវត្ថុ ជាឧបករណ៍សម្រាប់ទំនាក់ទំនងជាមួយវិនិយោគិនពាក់ព័ន្ធ​នឹងការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ។ ទាំងនេះ​បាន​ផ្តល់នូវ​លទ្ធផលនៃការសម្រេចចិត្តរបស់សមាជិក ក្នុងការកំណត់អត្រាការប្រាក់ និងផ្តល់យោបល់លើលក្ខខណ្ឌសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកគេ។ សំខាន់ជាងនេះទៅទៀត សេចក្តីថ្លែងការណ៍នេះបាន​ពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ច និងផ្តល់ភស្តុតាងនៃការសម្រេចចិត្តនាពេលអនាគតផង​ដែរ។

ចំណុច​កណ្ដាល​ (Pivot Point)៖ ១.៣០០០០

ខ្សែរបាំងទី១៖ ១.៣១៧០០                      ខ្សែទម្រទី១៖ ១.២៩៣០០

ខ្សែរបាំងទី២៖ ១.៣២៥០០                      ខ្សែទម្រទី២៖ ១.២៨៧០០

ខ្សែរបាំងទី៣៖ ‌១.៣៣១០០                     ខ្សែទម្រទី៣៖ ១.២៧៩០០

សញ្ញាណ​នៃ​ការ​ព្យាករណ៍​សម្រាប់​គូ​រូបិយប័ណ្ណ ប្រាក់​ផោន/ដុល្លារ​អាមេរិក៖

វិនិយោគិនគួរទិញ​គូ​ប្រាក់​ផោន/ដុល្លារ​អាមេរិកក្នុង​តម្លៃ ១.២៩៥០០ ដោយ​កំណត់​ប្រាក់​ចំណេញ​ក្នុង​តម្លៃ ១.៣១៥០០ និង​កំណត់​ការ​ខាត​បង់​ក្នុង​តម្លៃ ១.២៩១០០។

វិភាគដោយ៖ កញ្ញា វ៉ាន់ ស្រីទូច

ជំនួយការនាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com     

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd. 

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES