ក្រុមហ៊ុនអន្តរជាតិមួយគ្រោងប្រើទុន១០ ពាន់លាន$ មកវិនិយោគនៅកម្ពុជា និង៩ប្រទេសផ្សេងទៀត

​ជាដំណឹងដ៏ល្អដែលក្រុមហ៊ុន ដ៏ធំមួយ​ផលិត​ថាមពល​ ​និង​បន្សុទ្ធ​ទឹកមានទីស្នាក់ការនៅ​អារ៉ាប៊ីសាអ៊ូឌីត​បានបង្ហាញពីគម្រោងរបស់ខ្លួន ចង់វិនិយោគលើប្រទេស​ចំនួន១០​ ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០​ ដោយគ្រោងប្រើទុនដើម្បី​​វិនិយោគសរុប១០ពាន់​លាន​ដុល្លារអាមេរិក​។

យោងតាមការចុះផ្សាយអន្តរជាតិWOGNWES បានឱ្យដឹងថា​​ក្រុមហ៊ុន ACWA​ ​Power​ ​ ​ក្រុមហ៊ុន​បាន​ដេញថ្លៃ​គម្រោង​ថាមពល​ កកើត​ឡើងវិញ​ ​នៅក្នុង​ប្រទេស​ចំនួន​ ​៥​ ​រួមមាន​ប្រទេស​អេ​ត្យូ​ពី​ទុយ​នេ​ស៊ី​ ​កម្ពុជា​ ​អា​ស៊ែ​បៃ​ហ្សង់​ ​និង​អ៊ូ​សបេ​គី​ស្ថាន​។

នាយក​ប្រតិបត្តិនៃក្រុមហ៊ុន​​នេះ ​លោកPaddy​ ​Padmanthanបានលើកឡើងថា ​ ​ក្រុមហ៊ុនរបស់ខ្លួនកំពុង ​អភិវឌ្ឍ​ន៍គម្រោង​ថាមពល​កកើត​ឡើងវិញ​នៅ​ឥណ្ឌូណេស៊ី​ក្នុង​តម្លៃ៥០០លាន​ដុល្លារ​ ​អាមេរិកនិង​មាន​គោលបំណង​ពង្រីក​ផល ​របស់​ខ្លួ​ននៅហ្ស៊​ក​ដា​នី​ ​និង​ម៉ារ៉ុក​ ​ក៏ដូចជា​ ​ការពង្រីក​ប្រតិបត្តិ​ការ​ នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ ​និង​អារ៉ាប់រួម​ផងដែរ។​

​លោកក៏បានបន្ថែមទៀតថា ពាក់កណ្តាល​នៃ​ផលប័ត្រ​របស់​ក្រុមហ៊ុន​ ​ACWA​ ​Power​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ​មាន​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​ ​និង​មូលនិធិ​វិនិយោគ​សាធារណៈ​ ​(​PIF​)​ ​ដែល​កាន់កាប់២៥​%​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​ ហើយគ្រោងបង្កើនរហូតដល់៤០%ផងដែរ។

នេះពិតជាដំណឹងដ៏ល្អដែលមានក្រុមហ៊ុនដ៏ល្បីមកធ្វើការវិនិយោគក្នុងប្រទេសលើវិស័យដ៏សំខាន់នេះ ហើយយើងសង្ឃឹមថាការវិនិយោគនេះ នឹងជួយឱ្យសេដ្ឋកិច្ច​ប្រទេសយើងកាន់តែមានកំណើនក៏ដូចជាផ្ដល់កន្លែងការងារថ្មីៗនិងទំនើបដល់យុវជនយើងជំនាន់ក្រោយផងដែរ។

អត្ថបទ៖ ភោគ ម៉ារី​

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES