មកដឹងពីបរិមាណ ទុននៃការវិនិយោគនិងចំនួនគម្រោងសរុបត្រឹម៨ខែដំបូងនៅកម្ពុជា

ថ្លែងក្នុងសន្និសីទសារព័ត៍មានកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩​ស្ដីពី​ សក្ដានុពលនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា វុទ្ធីអគ្គលេខា ធិការរង គណៈកម្មារធិកាវិនិយោគកម្ពុជានិង ជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ទាក់ទង ទៅនឹងបរិមាណនៃ គម្រោងវិនិយោគនិងទុនសរុបនៅកំឡុង៨ខែដំបូងនេះនិងមូលហេតុសំខាន់ៗដែលនាំឱ្យមានការកើនឡើងឥតឈប់ឈរដោយនេះផងដែរ។

តាមប្រសាសន៍របស់ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០១៩នេះកម្ពុជាយើងមានគម្រោងវិនិយោគចំនួន២២២ ដែលមានទុន វិនិយោគ សរុបចំនួន៦ពាន់លានដុល្លារអាមេរិក ដែលបរិមាណនេះលើសឆ្នាំមុនចំនួន៨១គម្រោង និងទុនវិនិយោគលើសចំនួន១,៨៨ពាន់លានដុល្លារអាមរិក។

ទន្ទឹមនិង គម្រោង២២២នេះ គឺមានចំនួននៃការវិនិយោគលើវិស័យឧស្សាហកម្មនិងកម្មន្តសាលកើនឡើងខ្លាំង ​​ ខណៈវិស័យទេសចរណ៍មានការ ហក់ឡើងរហូត ទៅដល់៩៤%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

គួរបញ្ជាក់ផងដែរថាវិនិយោគិនបរទេសរួមចំណែកវិនិយោគសរុបប្រមាណ៥៦% ក្នុងនោះចិនបានធ្វើការវិនិយោគប្រមាណ៣៥% ជប៉ុន៧.៨%​ វៀតណាម២.៩ សិង្ហបុរី១.៨៥ កូរ៉េ១.៧% ម៉ាឡេស៊ី១.៣៩% ថៃ០.៩១ និងប្រទេសដទៃទៀតផងដែរ សម្រាប់អ្នកវិនិយោគក្នុងស្រុកយើងវិញ គឺសរុបប្រមាណ៤៤.៧% នេះបើតាម ទូរលេខគិតចាប់ពីឆ្នាំ២០១៦រហូតដល់ឆមាសទី២នៃឆ្នាំ២០១៩នេះ។

លោកក៏បានបញ្ជាក់ផងដែរថាមូលហេតុដែលធ្វើឱ្យមានអត្រាកំណើនជាបន្តបន្តាប់នេះក៏ដោយសារតែកម្ពុជាមានការបើកចំហរ សេដ្ឋកិច្ចនៃការវិនិយោគ ទាំងអស់ ទាំងកម្លាំងពលកម្ម សក្ដានុពលការអភិវឌ្ឍទេសចរណ៍ វប្បធម៍និងធម្មជាតិ ជាពិសេសកម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ានផងដែរ មួយវិញទៀតគឺសុខសន្តិភាពក្នុងប្រទេសយើង។

អត្ថបទ៖​ភោគ ម៉ារី

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES