មកស្គាល់ សាកលវិទ្យាល័យ អាមេរិកវ័យចំណាស់៥ ទ្រព្យសកម្មរហូតដល់ខ្ទង់ពាន់លាន$

បើនិយាយពី សាកលវិទ្យាល័យទូទាំងពិភពលោក អាមេរិក មានសាកលវិទ្យាល្បីៗធំៗជាច្រើន ដែលសិស្សនិស្សិតទូទាំងពិភពលោកប្រាថ្នាចង់មកបន្តការសិក្សាដើម្បីបង្កើនចំណេះដឹងប្រកបដោយគុណភាពខ្ពស់។

តាមពិតទៅ សាកលវិទ្យាធំៗរបស់ អាមេរិក មិនត្រឹមតែល្បីឈ្មោះបោះសំលេងប៉ុណ្ណោះទេ តែថែមទាំង មានទ្រព្យសកម្មដ៏គួរឲ្យភ្ងាក់ផ្អើល ពោលគឺទ្រព្យសកម្មរហូតដល់ខ្ទង់ពាន់លានដុល្លារ។​

១. សាកលវិទ្យាល័យ Harvard 

យើងដឹងហើយ សាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតលើពិភពលោកហើយក៏ជាសាកលវិទ្យាល័យ ដែលសិស្សនិស្សិតទូទាំងពិភពលោកចង់សិក្សារផង។ បច្ចុប្បន្ននេះសាកលវិទ្យាល័យនេះ មានទ្រព្យសកម្មចំនួន ៣៥.៧ពាន់លានដុល្លារ។

២. សាកលវិទ្យាល័យ Yale University 

សាកលវិទ្យាល័យ Yale University គឹជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយរបស់អាមេរិកផងដែរ។ សាកលវិទ្យាល័យនេះមានវ័យចំណាស់ ពោលគឺវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៧០១ ហើយបច្ចុប្បន្នមានទ្រព្យសកម្ម ចំនួន ២៥.៤ពាន់លានដុល្លារ។

៣. សាកលវិទ្យាល័យ Stanford

សាកលវិទ្យាល័យនេះមានឈ្មោះបោះសំលេងគួរសមផងដែរ ពោលគឺមិនចាញ់ សាកលវិទ្យាល័យ Harvard ប៉ុន្មានទេ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៥ ហើយសព្វថ្ងៃមានទ្រព្យសកម្ម ចំនួន ២២.៤ពាន់លានដុល្លារ។

៤. សាកលវិទ្យាល័យ Princeton 

Princeton គឺជាសាកលវិទ្យាល័យចំណាស់មួយនៅសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យនេះ ត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ១៧៤៦ ហើយបច្ចុប្បន្ននេះ មានទ្រព្យសកម្មចំនួន ២១.៧ពាន់លានដុល្លារ។

៥. Massachusetts institute of Technology 

Massachusetts institute of Technology ជាវិទ្យាស្ថានធំមួយនៅអាមេរិក ដែលត្រូបានបង្កើតឡើងក្នុងឆ្នាំ​ ១៨៦១ ហើយសព្វថ្ងៃមានទ្រព្យសកម្មចំនួន ១៣.២ពាន់លានដុល្លារ៕

 

 

USNews Logo

RELATED ARTICLES