ទោះបីការដ្ឋានសំណង់ ចំនួន២៣នៅព្រះសីហនុត្រូវបានរុះរើ តែលំហូរទេសចរនិងវិនិយោគិន អន្តរជាតិនៅតែកើនឡើង

ខេត្តព្រះសីហនុ គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ មក បានរកឃើញថា ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។

បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបាន​ចុះត្រួតពិនិត្យ​គុណភាព​សំណង់​ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៣ការដ្ឋាន ណែនាំឲ្យធ្វើកោសល្យវិច្ឆ័យចំនួន ១៦៦ការដ្ឋាន និងណែនាំឲ្យបំពេញនិតិវិធីចំនួន ៣៨១ការដ្ឋាន។

ទោះបីជា ការដ្ឋានសំណង់ប្រមាណ ២៣នេះ បានរុះរើក៏ដោយ ប៉ុន្តែស្ថានភាព នៃការហូរចូលនៃអ្នកវិនិយោគ និងភ្ញៀវទេសចរ មិនអន់ថយនោះឡើយ ។  

តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុងដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បានបង្ហាញពីក្ដីសាទរជាមួយកំណើនភ្ញៀវទេសចរ ជាពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនកាលពីពេលកន្លងទៅនេះ បានកើនឡើងរហូតដល់​ជាង​៩ម៉ឺននាក់។ 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES