ក្រោយចាកចេញពីចិន ពេលនេះ AirPod ទៅក្រឡុកទីផ្សារវៀតណាមម្ដងលក់ហូរហែរ

ដូចលោកអ្នកធ្លាប់ឃើញហើយថា Apple បានធ្វើការបញ្ចេញកាស AirPod ឥតខ្សែដំបូងមិនសូវមានអ្នកចង់ប្រើនោះទេ ព្រោះវាថ្មី និង ប្លែកពេក ហើយកាសនេះក៏មិនសូវល្បីដែរ ។

តែក្រោយមកមានក្រុមហ៊ុនរាយរងជាច្រើនបាននាំគ្នាយកគំរូផលិតតាមហើយលក់ថោកៗ ពេលនោះហើយដែល AirPod ចាប់ផ្ដើមល្បី ហើយលក់ដាច់ក្នុងតម្លៃ ១៥០ ដុល្លារជាងទៀតផង ជាពិសេសកាស Copy លក់ដាច់ព្រោងព្រាត ធ្វើឲ្យ AirPod របស់ Apple មិនបាច់ជះលុយផ្សព្វផ្សាយទៀតផង ។

គាប់ជួនគ្នាកាលពីប៉ុន្មានថ្ងៃទៅនេះ ក្រុមហ៊ុន AirPod ដែលមានរោងចក្រដំឡើងនៅចិនកន្លងមក បានប្រកាសថា ខ្លួននិងកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិនមួយចំនួន ហើយងាកមកជ្រើសរើសប្រទេសវៀតណាម ដើម្បីធ្វើការសាកល្បង រួមទាំងផលិត AirPod នៅប្រទេសវៀតណាមវិញម្ដង ។

គួរបញ្ជាក់ផងដែរថា AirPod កំពុងតែរកផ្លូវថ្មីសម្រាប់ការលក់ផលិតផលរបស់ខ្លួនឯងហើយ ព្រោះដូចយើងដឹងហើយថាស្ថានភាពនៅចិន ហាក់តានតឹងខ្លាំង ព្រោះតែជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមិនតិចនោះទេ រត់ចេញពីចិន អស់ហើយ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES