បើចៀសចំណុចអាក្រក់ទាំងនេះបាន ភ្នាក់ងារអចលនទ្រព្យនឹងជោគជ័យ

១-ឃើញលុយជាធំ ជាងគុណតម្លៃភ្នាក់ងារអចលនទ្រព្យ

មើលឃើញលុយចំណេញធំជាង គោលដៅសំខាន់ការងារ ឬទំនួលខុសត្រូវរបស់ភ្នាក់ងារអចលនទ្រព្យ ដែលធ្វើឱ្យបាត់លំនឹងការងារ និងឈានដល់ការបាត់បង់ក្រមសីលធម៌វិជ្ជាជីវៈខ្លួន។ មនុស្សជាច្រើន បើរវល់គិតតែលុយជាធំ ច្បាស់ណាស់ថា ការងារនិងគ្មានប្រសិទ្ធភាព និងទំនួលខុសត្រូវលើការងារខ្លួននោះទេ ហើយអាចឱ្យតម្លៃនៃអាជីពរបស់ខ្លួនធ្លាក់ចុះការទុកចិត្តពីសំណាក់មនុស្សជុំវិញខ្លួន មានអតិថិជន និងម្ចាស់គម្រោងជាដើម។

២-ខ្វះការសហការ និងទំនាក់ទំនងល្អ

ភ្នាក់ងារអចលនទ្រព្យមួយចំនួនធំ ដែលតែងតែបរាជ័យមិនសូវចេះសហការគ្នា ដោយយល់ថា ខ្លួនទទួលបានឱកាសល្អ មិនចង់ឱ្យអ្នកដទៃដឹងដូចខ្លួន តែផ្ទុយវិញបានធ្វើឱ្យគេបាត់បង់ឱកាសទៅវិញ ព្រោះបើយើងមានឱកាស អ្នកដទៃក៏មានឱកាស គេអាចមានផលិតផល ហើយយើងអាចមានអតិថិជន​ ហើយដោះដូរគ្នាទៅវិញ ទៅមកធ្វើឱ្យកិច្ចការជោគជ័យទាំងសងខាង។ បើទោះបីជា ភ្នាក់ងារ ឬម្ចាស់គម្រោងមានការប្រកួតប្រជែងគ្នាខ្លះក្តី តែបើយើងចេះសហការគ្នា មិនវាយប្រហារគ្នា ចេះចែករំលែកនោះកត្តាជោគជ័យហាក់មានច្រើនណាស់ ជាជាងក្តាប់ឱកាសតែម្នាក់ឯង។ 

៣-មិនបើកចិត្តទូលាយរៀននូវចំណេះដឹងថ្មីៗ

ភ្នាក់ងារអចលនទ្រព្យមួយចំនួនតែងយល់ថា ខ្លួនមានបទពិសោធន៍ច្រើន មានចំណេះដឹងច្រើន ឬខ្លួនបានប្រឡួកក្នុងវិស័យអច​លន្រព្យមុន មិនសូវយកចិត្តទុកដាក់ ឬផ្តល់តម្លៃដល់ភ្នាក់ងារថ្មីៗនោះទេ។ បើទោះបីជាយ៉ាងណា មិនកំណត់ថា អ្នកជើងថ្មីមិនអាចជោគជ័យក្នុងរយៈពេលខ្លី ឬយុទ្ធសាស្ត្រការងារចាញ់យើងនោះទេ ដូច្នេះតោងភ្នាក់ងារអចលនទ្រព្យប្រកាន់វប្បធម៌ចែករំលែកបទពិសោធន៍បរាជ័យ និងជោគជ័យទៅវិញទៅមក។ ម្យ៉ាងវិញទៀត ចំណេះដឹងថ្មីៗតែងកើតឡើងជាប្រចាំ ដូច្នេះយើងមិនអាចរៀនសូត្រចេះដោយខ្លួនឯងអស់នោះទេ ត្រូវការរៀនពីគ្នាទៅវិញទៅមក៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

USNews Logo

RELATED ARTICLES