អ្នករកស៊ីខ្មែរក្នុងវិស័យទាំងនេះកំពុងធ្ងន់ក ខណៈវិនិយោគចិនរងផលប៉ះពាល់ ក្រោយបិទបញ្ចប់អាជីវកម្មអនឡាញ

ក្រោយរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំ២០២០នេះ ធ្វើឱ្យបងប្អូនអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន មានវិស័យផ្សេងទៀតផងដែរ ដូចជាផ្ទះជួល វិនិយោគផ្នែកសំណង់ ទេសចរណ៍ផងដែរ។ ដោយសារទីក្រុងកំពុងជំរុញការសាងសង់ផ្លូវថ្នល់ ប្រព័ន្ធលូ មានតំបន់មួយចំនួនមានការឈូសឆាយដាច់ទឹក ភ្លើង ក៏ប៉ុន្តែក្រុមការងារបច្ចេកទេស ក៏បានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញ វាមានផលប៉ះពាល់ដល់អ្នកវិនិយោគ និងទេសចរណ៍ផងដែរ ។

រដ្ឋបាលខេត្តបានបង្កើតប្រព័ន្ធអនឡាញ ៦ខ្សែ ក្នុងការទាក់ទង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនខ្វះកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តក៏បានរៀបចំការជួបជុំជាមួយអ្នកវិនិយោគ ដើម្បីជជែកគ្នាដោះស្រាយបញ្ហាប្រឈម ឈានទៅរកការវិវត្តន៍នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានប្រសាសន៍កោតសរសើរខេត្តព្រះ សីហនុ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត ។សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានតួនាទីជាស្ពានចម្លងផ្តល់ការងារជូនដល់យុវជនកម្ពុជា និងមានការណែនាំពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យអ្នកវិនិយោគ និងទេសចរចិនត្រូវគោរពច្បាប់កម្ពុជា ។សភាពាណិជ្ជកម្មចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ផលប្រ យោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ។

លោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញចរាចរណ៍ប្រកាសបិទការភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិច online ធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូមួយចំនួនត្រូវបានបិទទ្វារ ប៉ះពាល់ការងារដល់យុវជនផងដែរ។ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិននៅខេត្តព្រះសីហនុ ជាង ២០០កន្លែង ផ្ដល់ការងារជូនយុវជនយើងជិត ៥ម៉ឺននាក់ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់។

លោក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានស្នើសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំងពល កម្មជាច្រើនបន្ថែមទៀត៕

អត្ថបទដោយ៖ នឹម ផានុន (Pranun)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES