ក្រោយយកឧទ្យានជាតិ “ភ្នំបូកគោ” ជាទីក្រុងថ្មីនៃខេត្តកំពត តើក្រុមហ៊ុនសុខគង់នៅលើកំពូលភ្នំយ៉ាងមិចទៅ?

ឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣៥​ ក្រោមការសិក្សាស្រាវជ្រាវ​ និងរៀបចំប្លង់គោលដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងគណ:កម្មាធិការៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។

យើងដឹងស្រាប់ហើយថា នៅលើកំពូលភ្នំ ដ៏ស្រស់ស្អាតនេះ មានសណ្ឋាគារលំដាប់ផ្កាយ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ សុខគង់ ដែលបានទាក់ទាញភ្ញៀវទេសចរ រាប់ម៊ឺននាក់ទៅទស្សនា។ ដូចនេះ ការយកឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា មិនបានប៉ះពាល់ដល់ ក្រុមហ៊ុនខាងលើនោះទេ។

ជាមួយគ្នានេះ គម្រោងនេះមានការបែងចែកតំបន់អភិវឌ្ឍន៍ជា​ ៨តំបន់ ដោយបូករួមតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន សុខ គង់ ផងដែរ ក្នុងនោះរួមមាន៖

១.តំបន់លំនៅដ្ឋាន៖ មានផ្ទៃដីប្រមាណ ៣ ៣៩០ ហិកតា ស្មើនឹង ៣៧,៨៥ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

២. តំបន់ពាណិជ្ជកម្ម៖​ មានផ្ទៃដីប្រមាណ ៨២១ ហិកតា ស្មើនឹង ៩,១៧ ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៣. តំបន់ចម្រុះ៖ ជាតំបន់លាយឡំក្នុងតំបន់លំនៅឋាន តំបន់ទេសចរណ៍ និងតំបន់ពាណិជ្ជកម្ម មានផ្ទៃដីប្រមាណ ៣៨០ ហិកតា ស្មើនឹង ៤,២២ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៤. តំបន់ដឹកជញ្ជូន៖ រួមមាន ប្រព៏ន្ធផ្លូវ និងចំណតរថយន្ត មានផ្ទៃដីប្រមាណ ៦៤៤ ហិកតា ស្មើនឹង ៧,១៧ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៥. តំបន់ទេសចរណ៍៖ មានផ្ទៃដីប្រមាណ ៨៥៦ ហិកតា ស្មើនឹង ៩,៥៦ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៦. តំបន់រដ្ឋបាល និងសេវាសាធារណ: ៖​ មានផ្ទៃដីប្រមាណ ៩៩៥ ហិកតា ស្មើនឹង ១១,១១ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៧. តំបន់លំហសាធារណ: និងផ្ទៃបៃតង៖ មានផ្ទៃដីប្រមាណ ១ ១០២ ហិកតា ស្មើនឹង ១២,៣០ភាគរយ នៃផ្ទៃដីអាចសាងសង់បាន 

៨. តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស៖ មាន ផ្ទៃដីប្រមាណ ៦៣៧ ហិកតា ស្មើនឹង ៧,១១ភាគរយ តំបន់នេះ មាន ស្ថាននីយ៍ចម្រោះទឹកស្អាត អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាម។

គួរឲ្យដឹងផងដែរថាភ្នំបូកគោ ផ្ទៃដី ១៥៤៥,៥៨គីឡូម៉ែត្រ មានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាម។ មានសក្តានុពលធនធានធម្មជាតិជាច្រើនដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល ដីកសិកម្ម និងមានរមណីយដ្ឋានធម្មជាតិ ឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ទឹកឈូ សួនសត្វទឹកឈូ ទឹកធ្លាក់បីជាន់ សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ​ និងរមណីយដ្ឋានធម្មជាតិជាច្រើនផ្សេងទៀត។

គម្រោងបង្កើតក្រុងថ្មីនេះប្រភពធនធានហិរញ្ញវត្ថុសម្រាប់ការអនុវត្តន៍ប្តង់គោលប្រើប្រាស់ដីគម្រោង អភិវឌ្ឍក្រុងបូកគោមានជាអាទិ៍៖ ថវិកាជាតិ ថវិកាអភិវឌ្ឍនី​ និងវិនិយោគដោយវិស័យឯកជន ថវិកាវិនិយោគរវាងរដ្ឋ និងឯកជន ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ សហគមន៍ និងសប្បុរសជន៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES