អភិបាលខេត្តស្វាយរៀងនិងមន្ដ្រីរាជការ ធ្វើការបរិភោគសាច់ជ្រូកដើម្បីជំរុញការបរិភោគដល់ប្រជាជន

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀចំកម្មពិធីហូបសាច់ជ្រូកសុវត្ថិភាព នៅក្នុងបរិវេនសាលាក្រុងបាវិត​ ខេត្តស្វាយរៀង​ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ រួមប្រជាពលរដ្ឋ និងអាជីវករយ៉ាងច្រើនកុះករ។

ដើម្បីផ្សព្វផ្សាយនិងស្វែងយល់ពីចំណេះដឹងរបស់សាធារណៈជនក្នុងការទទួលទានសាច់ជ្រូកដូចធម្មតារួមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផ្សព្វផ្សាយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងមួយរយៈចុងក្រោយនេះជំងឺប៉េស្ដជ្រូកអាហ្រ្វិក គឺបានផ្ទុះរីករាលដាលនៅតំបន់មួយចំនួននៅក្នុងខេត្ដ ៥ របស់ប្រទេសកម្ពុជាយើងដែលក្នុងនោះរួមមាន៖ ខេត្ដរតនគិរី ខេត្ដត្បូងឃ្មុំ ខេត្ដតាកែវ ខេត្ដស្វាយរៀង និងខេត្ដកណ្ដាល ដែល បានបណ្ដាលឲ្យសត្វជាច្រើនបានស្លាប់ និងសម្លាប់ដើម្បីទប់ស្កាត់ការរីករាលដាលទៅកាន់តំបន់ដទៃផ្សេងទៀត។

នៅក្នុងនោះក្រោយពីមានការផ្ទុះនូវជំងឺនេះ សារធារណៈជនមួយចំនួនបានកាត់បន្ថយ នឹងផ្អាក់ ការទទួលទានសាច់ជ្រូក ដោយខ្លាចមានការឆ្លង ដែលបានធ្វើឲ្យទីផ្សារសាច់ជ្រូកមានការធ្លាក់ចុះ។​ ប៉ុន្ដែបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធ បានចេញសេចក្ដីប្រកាសបញ្ជាក់ហើយថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះមិនឆ្លងមកកាន់មនុស្ស ដោយវាគ្រាន់តែឆ្លងទៅកាន់សត្វជ្រូកដូចគ្នាតែប៉ុណ្ណោះ៕

Image may contain: 11 people, people smiling, food
Image may contain: 10 people, people smiling, people standing
Image may contain: 9 people, people smiling, people standing
Image may contain: 9 people, people smiling, people standing and crowd

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES