ក្រោយផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅអូររាំងឪ ខេត្ដត្បូងឃ្មុំ ពេលនេះសត្វជ្រូកដែលងាប់កើនដល់ ៣៣៧ក្បាលហើយ

តាមរបាយការណ៍អាជ្ញាធខេត្ដត្បូងឃ្មុំបានឲ្យដឹងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ ចំនួនសត្វជ្រូកដែលបានងាប់ដោយសារជំងឺដ៏កាចសាហាវ (ប៉េស្ដជ្រូកអាហ្រ្វិក) នៅក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ គិតទាល់ពេលនេះមានចំនួន ៣៣៧ ក្បាលហើយ ដែលក្នុងនោះសត្វជ្រូកចំនួន ៦៧ ក្បាលផ្សេងទៀតបានកើតនូវជំងឺមួយនេះ។

ក្នុងចំណោមសត្វជ្រូកដែលងាប់ទាំង ៣៣៧ ក្បាលនោះរួមមាន ឃុំ​មៀន​មាន​​ចំនួន ១៨៣ ក្បាល ​ឃុំ​អំពិល​តា​ពកមាន​​ចំនួន ៥៨ ក្បាល និងឃុំ​ព្រះ​ធាតុ​មាន​​ចំនួន ៦២​ក្បាល ព្រមទាំងឃុំចំនួន ៤ ផ្សេងទៀតសន្និដ្ឋានថា ក៏មានសត្វជ្រូកងាប់ដោយសារជំងឺដ៏កាចសាហាវនេះដែរ។

ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋនៅស្រុកអូរាំងឪ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង និងបានអំពាវនាវដល់អាជ្ញាធ និងមន្រ្ដីពាក់ព័ន្ធ ធ្វើការចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ដោយសារបញ្ហាមួយនេះវាអាចប៉ះពាល់​ជីវភាព​ ​និងធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់ពួកគាត់​ប្រឈមមុខ នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។​

សូមបញ្ជាក់ដែរថា ការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិក នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការស្រាវជ្រាវ ដោយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ។ ចំពោះសត្វជ្រូកសរុបទាំងអស់នៅក្នុងស្រុកអូររាំងឪនេះមានចំនួនជាង ៩ពាន់ក្បាល៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

 

 

USNews Logo

RELATED ARTICLES