Adidas ត្រៀមរត់ចោលស្រុកកំណើតឆាប់ៗ ហើយបោះពួយទៅបង្កើតរោងចក្រថ្មីនៅតំបន់អាស៊ី

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Adidas បានប្រកាសបិទរោងចក្រផលិតស្បែកជើងរបស់ខ្លួន ដែលស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់និងសហរដ្ឋអាមេរិក ដែលជាទីតាំងធំជាងគេក្នុងការផលិតនិងនាំចេញរាល់ផលិតផលទាំងអស់ពីរោងចក្រ ដើម្បីចែកចាយទៅកាន់អតិថិជនគោលដៅរបស់ខ្លួន។ ការប្រកាសបិទរោងចក្រទាំងពីរនេះ ដោយសារក្រុមហ៊ុនចង់ចាប់យកទីផ្សារថ្មីលើទឹកដីនៃតំបន់អាស៊ី។

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Business Insider បានឲ្យដឹងថា ពេលនេះលោក Martin Shankland ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Adidas បានប្រកាសបញ្ឈប់ដំណើរការនៅអាឡឺម៉ង់និងអាមេរិក ក្នុងខែមេសាឆ្នាំ២០២០ ខាងមុខនេះ ។ មូលហេតុដែលធ្វើឲ្យមានការបញ្ឈប់នេះ គឺដោយសារការចំណាយថ្លៃដើមក្នុងការផលិតនិងតម្លៃក្នុងការនាំចេញទៅកាន់ទីផ្សារធំនៅអាស៊ីមានការកើនឡើងជាពិសេសទីផ្សារប្រទេសចិនដែលកំពុងមានភាពតានតឹងក្នុងសង្រ្គាមពាណិជ្ជកម្មអាមេរិកផ្ទាល់តែម្តង។

លោក Martin Shankland បានបន្ថែមថា លោកធ្វើបែបនេះដោយសារ ចង់ផ្តោតអារម្មណ៍ឲ្យបានច្រើនជាមួយនិងរោងចក្រផ្គត់ផ្គង់ធំៗពីរដែលស្ថិតនៅក្នុងប្រទេសវៀតណាមនិងចិន ដោយនាំយកការប្រើប្រាស់បច្ចេកទេសទំនើបៗដើម្បីពន្លឿនការផលិតដោយប្រើរយៈពេលខ្លី ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ម្យ៉ាងវិញទៀតលោកចង់ចាប់យកឱកាសទីផ្សារធំនៅអាស៊ីអាគ្នេយ៍ដែលជាទីផ្សារងាយស្រួសបត់បែននិងមានអតិថិជនប្រើប្រាស់ផលិតផលរបស់ខ្លួនបំផុត។ហើយបច្ចុប្បន្ន Adidas បានត្រៀមកម្មករជាង ១លាននាក់សម្រាប់បម្រើការក្នុងរោងចក្រនៅប្រទេសចិននិងប្រទេសវៀតណាមផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅតែបន្តការសហការជាមួយក្រុមហ៊ុន Oechsler ដែលជាក្រុមហ៊ុនផលិតស្បែកជើង Boost ស្បែកជើងសម្រាប់បាល់ទាត់ និងផលិតក្រដាសបោះពុម្ព 3D កម្រិតខ្ពស់របស់អាឡឺម៉ងដើម្បីនាំយកផលិតផលថ្មីៗដើម្បីចែកចាយមកកាន់អាស៊ីអាគ្នេយ៍បន្ថែមទៀត៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES