





ភ្នំពេញ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០- ក្រុមហ៊ុន ADA (ដែលជាផ្នែកមួយនៃ AxiataGroup)គឺជាក្រុមហ៊ុនវិភាគទិន្នន័យ និងបច្ចេកវិទ្យា បញ្ញា និម្មិតA.I.ដែលរចនានិងធ្វើប្រតិបត្តិការលើប្រព័ន្ធឌីជីថល វិភាគ និង ស្វែងរកដំណោះស្រាយលើផ្នែកទីផ្សារ។ រីឯក្រុមហ៊ុន Branderz ជាក្រុម ហ៊ុន ដែលផ្តោតទៅលើភាពច្នៃប្រឌិតបែប ពហុជំនាញ ដែលក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនទាំងពីរបានប្រកាសពីការសហការរួម បញ្ចូលជា ក្រុមហ៊ុន តែមួយ។ ក្នុងនោះ ក្រុមហ៊ុន Branderz នឹងដំណើរការនៅក្រោមឈ្មោះក្រុមហ៊ុន ADA ដែលផ្តល់ជូននូវសេវាកម្មទីផ្សារ ដូចជាដំណើរការ ទិន្ន ន័យ ការយល់ដឹងទូលំទូលាយលើអាជីវកម្ម សម្រាប់ម៉ាកយីហោនានានៅក្នុងប្រទេសកម្ពុជា។
លោក Hubert Marchand នាយកគ្រប់គ្រងADA ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖«យើងខ្ញុំអបអរនូវព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងថ្ងៃនេះ ដែលក្រុមការងារBranderz បានចូលរួមជាផ្លូវការជាមួយក្រុមគ្រួសារADA របស់យើង ដើម្បីបន្តដំណើរក្នុងប្រតិបត្តិការទាំងមូលរួមគ្នា។»
«យើងទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តយកភាពជោគជ័យ ក្នុងផ្នែកទីផ្សារជូនទៅដល់ អតិថិជនរបស់យើងដោយ សមត្ថភាព នៃការវិភាគទិន្នន័យ ជំនាញលើផ្នែកបច្ចេកវិទ្យាបញ្ញានិម្មិតA.I.ព្រមទាំងទេពកោសល្យផ្នែកច្នៃប្រឌិត។ យើងខ្ញុំមាន ធនធានមនុស្សដែលពោរ ពេញ ដោយសមត្ថភាព និងជំនាញគ្រប់គ្រាន់ក្នុងការបម្រើ និងផ្តល់ជូននូវសេវាកម្មដល់អតិថិជនប្រកបដោយប្រសិទ្ធិភាព និងភាព ជោគជ័យ។»
ជាការពិតណាស់ ការរួមបញ្ចូលគ្នានេះគឺជាយុទ្ធសាស្ត្រមួយដ៏ល្អដើម្បីបង្កើនភាពរីកចម្រើន និងផ្តោតសំខាន់ទៅលើទេពកោសល្យពិត ជាក់ ស្តែង ដែលADA ក៏មានគម្រោងជ្រើសរើសបុគ្គលិកបន្ថែម និងពង្រីកក្រុមហ៊ុនផងដែរ សម្រាប់ឆ្នាំ ២០២០នេះ។ ជាក់ស្តែង ADA តែងតែចេញជា យុទ្ធសាស្ត្រ និងវិធីសាស្រ្តថ្មីៗជារៀងរាល់ថ្ងៃ រួមមានការបង្កើតគ្រឹះរឹងមាំទៅលើផ្នែកទូរគមនាគមន៍ និង រចនាឡើងដើម្បីក្លាយ ជាជើងឯក ក្នុង វិស័យឌីជីថលដើម្បីឆ្លើយតបនូវតម្រូវការ និងដោះស្រាយទៅលើភាពផ្លាស់ប្តូរមិនទៀងទាត់ទាំងឡាយដែលកើតមាននៅលើពិភពលោកនេះ ។
លោក Marchard នឹងបន្តធ្វើជានាយកគ្រប់គ្រងADA ប្រចាំប្រទេស ចំណែកឯ លោកស្រី Klara Grintal ដែលជាសហស្ថាបនិក នៃ ក្រុម ហ៊ុន Branderz នឹងចូលរួមក្នុងក្រុមហ៊ុន ADA កម្ពុជា ជាអ្នកគ្រប់គ្រងទូទៅសម្រាប់ដឹកនាំអតិថិជន និងសេវាកម្មច្នៃប្រឌិតរបស់ ADA ។
លោកស្រី Klara Grintal បានលើកឡើងថា៖ «ការចូលរួមជាផ្នែកមួយនៃ ក្រុមហ៊ុន ADA បានផ្តល់ជាអត្ថន័យថ្មី និងបន្ថែមគុ ណ ភាពមួយ កម្រិតទៀតសម្រាប់ក្រុមការងាររបស់យើងខ្ញុំ។ ឥលូវនេះ យើងអាច ផ្តល់ជូនកាន់តែច្រើនទៅដល់អតិថិជនលើផ្នែកបង្កើតគំនិតច្នៃប្រឌិត ការជម្រុញទិន្នន័យដែលកំណត់គោលដៅច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ នេះជាអារម្មណ៍ដ៏រំភើបមួយ ហើយក៏បញ្ជាក់ ឲ្យឃើញថា ក្រុមការងាររបស់យើងបានក្លាយទៅជាផ្នែកមួយនៃក្រុមហ៊ុនដែលប្រកបដោយជំនាញក្នុងការបង្កើតគំនិតថ្មី និង កំពុងមាន ភាពរីកចម្រើនខ្លាំងនៅក្នុងតំបន់អាស៊ី។»
ក្រុមហ៊ុន ADA បានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ជាមួយនឹងចក្ខុវិស័យមួយដែលផ្អែកលើការរីកចម្រើនទីផ្សារ និងការវិវត្តន៍ជឿនលឿន ដែលមានការរួមបញ្ចូលលើផ្នែកវិទ្យាសាស្ត្រទិន្នន័យ បច្ចេកវិទ្យា គំនិតច្នៃប្រឌិត និងមាតិការល្អបំផុត។ បច្ចុប្បន្ន ក្រុមហ៊ុន ADA កំពុងធ្វើការជាមួយក្រុមហ៊ុន ដែលមានឈ្មោះបោះសំឡេងមួយចំនួននៅកម្ពុជា ដូចជា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនSamsung ក្រុមហ៊ុនCBL ជាដើម។
ចំណែកឯ ក្រុមហ៊ុន Branderz ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ហើយបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សទៅជា ស្ទូឌីយ៉ូច្នៃប្រឌិត ដ៏មានសក្កា នុពល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក៏បាន និងកំពុងផ្តល់សេវាកម្មទៅកាន់ក្រុមហ៊ុនជាច្រើនផងដែររួមមាន ក្រុមហ៊ុន Starbucksក្រុមហ៊ុនDanone ក្រុមហ៊ុនរថយន្តLamborghini ក្រុមហ៊ុនHongkong Land ក្រុមហ៊ុនChivas និងក្រុមហ៊ុនល្បីៗមួយចំនួនទៀត។
ការរួមបញ្ចូលគ្នានេះ គឺកើតឡើងក្នុងពេលដ៏ពិសេសមួយ គឺពេលដែល ក្រុមហ៊ុន ADA កំពុងសម្ពោធសេវាកម្ម “Reach” នៅកម្ពុជាដែលជា ទីផ្សារ ផ្គត់ផ្គង់ដំណោះស្រាយនិងផ្សព្វផ្សាយដោយប្រព័ន្ធទូរស័ព្ទដៃដំបូងគេបង្អស់ ដំណើរដោយការវិភាគទៅលើបណ្តាញទូរគមនាគមន៍។ សេវាកម្មនេះជួយផ្សព្វផ្សាយ និង ពង្រីកវិសាលភាពម៉ាកយីហោអាជីវកម្មទៅដល់អតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសេវាកម្ម មួយដែលប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ភាពរីកចម្រើនលើអាជីវកម្មរបស់ពួកគេផងដែរ។
អំពីក្រុមហ៊ុន ADA
ក្រុមហ៊ុន ADA (ជាផ្នែកមួយនៃ AxiataGroup) គឺជាក្រុមហ៊ុនធំក្នុងតំបន់ ដែលធ្វើការវិភាគទិន្នន័យ និងបច្ចេកវិទ្យា បញ្ញានិម្មិតA.I.ដែល រចនា និងស្វែងរកដំណោះស្រាយផ្នែកទីផ្សារ។
បច្ចុប្បន្នកំពុងមានប្រតិបត្តិការលើទីផ្សារចំនួន ៩នៅភាគខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។ ADA មានជំនាញលើប្រព័ន្ធឌីជីថល ដែល ជួយជម្រុញអាជីវកម្មរបស់អតិថិជនដើរទៅរកភាពជោគជ័យ។ ក្រុមហ៊ុន ADA ត្រូវបានដំណើរការឡើងដើម្បីបម្រើសេវាកម្មធំៗដូចជា៖
និងការបង្កើនប្រសិទ្ធិភាពគោលដៅ។
ក្រុមហ៊ុន ADA ជាក្រុមហ៊ុឌីជីថលដែលឈានមុខគេមានទិន្នន័យអតិថិជនសំខាន់ៗ ដល់ទៅ 375 លានទិន្នន័យ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ភាសាខ្មែរ៖ខាន់ សុភ័គកញ្ញា, ផ្នែកគម្រោង និងយុទ្ធសាស្ត្រ,ADA
+855 87 812 929, [email protected]
ភាសាអង់គ្លេស៖Fiona Ng, Marketing & Communication, ADA
+6019 257 8277, [email protected]