អេស៊ីលីដា ដើរទៅធនាគារ ឌីជីថលមែន តែនៅត្រូវការបុគ្គលិក ជាពិសេសបុគ្គលិកដែលចេះ Fintecch

បើនិយាយពីធនាគារគឺជាធនាគារ ពាណិជ្ជធំ​បំផុតមួយនៅកម្ពុជា ពោលគឺទ្រព្យសកម្មជិត ៦ពាន់លានដុល្លារ។ ធនាគារ ចាស់វស្សាមួយនេះកំពុងតែ វិវត្តខ្លួនជាបណ្ដើរៗ ដើម្បីក្លាយខ្លួនជាធនាការ ឌីជីថលពេញលេញមួយក្នុងស្រុកស្របទៅតា​មសម័យបច្ចេកវិទ្យា​។

បើតាមប្រសាសន៍របស់លោកស្រី អនុប្រធាននាយកប្រតិបត្តិនិងជា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារ អេស៊ីលីដាធ្លាប់លើកឡើងថា ទោះបីជា អេស៊ីលីដាវិវត្តខ្លួនទៅជាធនាគារ ឌីជីថលក៏ពិតមែន តែអេស៊ីលីដា មិនបញ្ឈប់រើសបុគ្គលិកចូលធ្វើការនៅ អេស៊ីលីដាឡើយ។ ត្រង់នេះដែរ លោកស្រីថា អេស៊ីលីដានៅតែជ្រើសរើសបុគ្គលិក គ្រាន់តែតម្រូវការបុគ្គលិកអាចនឹងមានការថយចុះ ខណៈអេស៊ីលីដា វិវត្តទៅឌីជីថល។

ទាក់ទិននឹងរឿងនេះដែរ លោកបណ្ឌិត ផុនណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារអេស៊ីលីដា ក៏បានលើកឡើងថា នៅប្រទេសជឿនលឿនខ្លាំងគេប្រើប្រាស់ robot ជំនួសការងារមនុស្សមួយចំនួនក្នុងវិស័យធនាគារ អ៊ីចឹង ចំនួន បុគ្គលិក នៅប្រទេសរីកចម្រើនទាំងនេះត្រូវបានកាត់បន្ថយ។

លោកបណ្ឌិតបានបន្តទៀតថា​ អេស៊ីលីដាទោះជា វិវត្តទៅធនាគារ ឌីជីថលមែនតែធនាគារនេះ នៅត្រូវការបុគ្គលិកជារៀងរាល់ឆ្នាំ ជាពិសេស គឺត្រូវការបុគ្គលិកដែលចេះជំនាញបច្ចេកហិរញញវត្ថុ( Fintech) ឬធ្វើការងារទាក់ទងនឹងបច្ចេកហិរញ្ញវត្ថុនេះ ស្របទៅតាមសម័យបច្ចេកវិទ្យានិងយុគ្គសម័យ ឧស្សាហកម្ម4.0។ 

ដូច្នេះហើយទើប វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា( AIB) បានបន្ថែមមុខជំនាញថ្មី គឺមុខជំនាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ( Fintech) និង បច្ចេកវិទ្យាព័ត៌មានធុរកិច្ច( Business IT) ទៅក្នុងថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។

លោកបណ្ឌិតបានឲ្យដឹងទៀតថា មុខវិជ្ជាទាំង២នេះ គឺមានតម្រូវការចាំបាច់ក្នុងបដិវត្តឧស្សាហកម្ម4.0 សម្រាប់បម្រើទីផ្សារការងារនៅប្រទេសកម្ពុជា។ ត្រង់ចំណុចនេះដែរ លោកបណ្ឌិតបានបង្ហើបថា ជំនាញនេះ មិនត្រឹមមានតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុននានានៅកម្ពុជានោះទេ តែធនាគារ អេស៊ីលក៏ត្រូវការជំនាញនេះដែរដើម្បីឲ្យនិស្សិត ចូលរួមអភិវឌ្ឍន៍ ធនាគារ អេស៊ីលីដាទៅជាធនាគារ ឌីជីថលពេញលេញមួយ៕

អត្ថបទដោយ៖ ហុង 

Adtag for Mobile Grow:-
Online

RELATED ARTICLES