ព្រឹកនេះ ផ្សារហ៊ុនកម្ពុជា គោះជួងឲ្យធនាគារ ABA  ចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលផ្លូវការហើយ!

នាព្រឹកថ្ងៃទី ២៣ ខែ សីហានេះ ផ្សារមូលបត្រកម្ពុជា ដែលជាផ្សារភាគហ៊ុនកម្ពុជា គោះជួងបន្លឺសំលេងជាសញ្ញាអនុញ្ញាតឲ្យ ធនាគារ ABA ចុះបញ្ជីក្នុងផ្សារហ៊ុនព្រមទាំងបើកការជួញដូរ ជាផ្លូវការ នូវមូលបត្របំណុល ប្រភេទសាញ្ញាប័ណ្ណសាជីវកម្ម 

ABA គឺជាធនាគារ ពាណិជ្ជដំបូងបង្អស់នៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្របំណុលនៅផ្សារហ៊ុនកម្ពុជា។ សញ្ញាបណ្ណសាជីវកម្ម ABA ត្រូវបានបោះផ្សាយកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019 ក្នុងទំហំទឹកប្រាក់សរុបចំនួន 84.821 ប៊ីលានរៀល (ប្រហាក់ប្រហែលនឹង 21​ លានដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងមានអត្រាគូប៉ុងប្រចាំឆ្នាំ 7.75%។

លើសពីនេះ សញ្ញាបណ្ណសាជីវកម្ម របស់ ABA គឺជាសញ្ញាបណ្ណដំបូងគេបង្អស់ដែលដាក់លក់សម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល បន្ថែមពីការលក់ទៅឲ្យវិនិយោគិនស្ថាប័ន ដែលនេះជាកត្តាជួយជំរុញសកម្មភាពជួញដូរក្នុងទីផ្សារបន្ទាប់។

គួរជម្រាបផងដែរថា ធនាគារ ABA នឹងប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណទាំងនេះ ដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្រ្តី នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

អត្ថបទដោយ៖ ហុង 

 

 

 

Adtag for Mobile Grow:-
Online

RELATED ARTICLES