អស្ចារ្យ!!ស្រ្តីម្នាក់ច្នៃព្រះវិហារអាយុជាង១សតវត្សរ៍ ទៅជាខុនដូដ៏ប្រណិតតម្លៃរាប់រយលានដុល្លារ

ព្រះវិហារបុរាណបែបប្រវត្តិសាស្រ្តមួយ ដែលមានអាយុកាលជាង១សតវស្ស ដែលស្ថិតនៅតំបន់ Ukrainian នៃទីក្រុង Chicago ដែលបានចាប់កំណើតសារជាថ្មីម្តងទៀត ជាខុនដូដ៏ប្រណិត ដែលមានលក្ខណៈពិសេស ជាមួយនិង unique ដូចជា បង្អួចកញ្ចក់ និងកណ្តឹងជាដើម។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ forbes កាលពីពេលថ្មីៗនេះ។

ប្រភពដដែលក៏បានឱ្យដឹងថា ការបង្កើតឡើងនូវរចនាបទថ្មីលើគំរូចាស់នេះ បានធ្វើឱ្យព្រះវិហារបុរាណក្លាយទៅជាលទ្ធផលថ្មីនៃការផ្លាស់ប្តូរយ៉ាងអស្ចារ្យ និងល្អិនល្អន់ដោយក្រុមអ្នកជំនាញដែលបានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការជួសជុលព្រះវិហារ ដូចជាស្ថាបត្យករដ៏ល្បីល្បាញរបស់ទីក្រុង Chicago គឹលោក Emily Carlson​ ។

ក្រៅពីនេះក៏នៅមានក្រុមជាងឈើជំនាញល្បីៗ មកពីប៉ែកEurope​ មកជួយធ្វើការជួសជុលក្នុងគម្រោងនេះផងដែរ។ គម្រោងមួយនេះវាពិតជាការងារមួយដ៏អស្ចារ្យក្នុងការផ្លាស់ប្តូរព្រះវិហារបុរាណដែលមានអាយុកាលជាង ១សតវត្ស ឱ្យរស់ឡើងវិញជាមួយនឹងសោភណ្ឌភាពដ៏អស្ចារ្យ ដោយប្រែក្លាយជាខុនដូដែលមានតម្លៃរាប់រយលានដុល្លារ។

គួរជម្រាបផងដែរថា ខុនដូដ៏ប្រណិតថ្មីមួយនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងគឺអាចមានតម្លៃចាប់ពី ៥៧៩,០០០ ដុល្លារ ទៅ ១,២៩លានដុល្លារ។ ខុនដូនេះមាន៩ units​ ដោយក្នុងមួយ units មានបន្ទប់គេង ៣ទៅ៤ បន្ទប់ទឹក២ទៅ៣ និងមានបន្ទប់ទទូលភ្ញៀវ ទំហំចាប់ពី ១,៥៨៥ ទៅ ២,៣៧៥ ហ្វីតការ៉េ (square feet) និងមានចំណតសម្រាប់ថតរថយន្ត ក្នុងផ្ទះថែមទៀតផង។

ដើម្បីធ្វើឱ្យសំណង់ខុនដូនេះ មានភាពរស់រវើក គ្រប់បែបយ៉ាងគឺត្រូវសាងសង់ឡើងវិញ ទាំងជញ្ជាំង ខ្សែភ្លើង និងប្រព័ន្ធទឹកជាដើម ចំណែកផ្នែកខាងក្នុងមួយចំនួនធំត្រូវបានរៀបចំឡើងវិញសារជាថ្មី ប៉ុន្តែផ្នែកខ្លះទៀត ក៏នៅតែរក្សារចនាបថ និងសំណង់បុរាណដែលអាចធ្វើឱ្យម្ចាស់ខុនដូមានអារម្មណ៍ថាស្រស់ស្រាយ ជាមួយរចនាបថបែបសិល្បៈបុរាណដែលដូចជាខុនដូទំនើប ជាព្រះវិហារ ៩ units​ ។

សូមបញ្ជាក់ផងដែរថា អ្នកដែលចាប់ផ្តើមគម្រោងកែប្រែព្រះវិហារបុរាណនេះគឺអ្នកនាង Jodi Serio នៃ Property ដែលជាភ្នាក់ងារ ចុះបញ្ជីជាមួយនិង Maria Troyanovsky ដោយជឿជាក់ថាខុនដូដ៏ប្រណិតនេះ និងល្អឥតខ្ចោះ​ ដែលសាកសមជាមួយអ្នកទិញ ដែលស្រឡាញ់នូវសំណង់ស្ថាបត្យកម្មសិល្បៈដ៏ប្រណិតនិងអស្ចារ្យ។ ព្រះវិហារនោះគឺត្រូវបានក្រុមហ៊ុនអភិវឌ្ឍ Regency បានទិញកាលពីឆ្នាំ២០១៣ ដើម្បីធ្វើការជួសជុល និងសាងសង់ជាខុនដូដ៏ប្រណិត។

Adtag for Mobile Grow:-
Online

RELATED ARTICLES