Richard Branson អ្នកត្រូវមើលថែរបុគ្គលិកជាមុនសិន ទើបពួកគេមើលថែរក្រុមហ៊ុនអ្នកវិញ

នៅក្នុងក្រុមហ៊ុន ឬនៅក្នុងអាជីវកម្មមួយគឺតែងតែមានបុគ្គលិកបំរើការងារទៅតាមផ្នែកនីមួយៗ ។ ហើយនៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម ប្រសិនបើមេដឹកនាំ និងថៅកែរទាំងអស់ចេះថែរនាំ ដឹកនាំ បុគ្គលិកទាំងនោះពួកគេនិងក្លាយជាកម្លាំងមួយដ៏មហាសាលដែលមិនអាចគណនាបាន ។ គ្រប់មេដឹកនាំក្រុមហ៊ុន ឬអាជីវកម្ម​ទាងអស់ត្រូវចេះយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់ខ្លួន ហើយចាត់ទុកបុគ្គលិកជាគ្រាប់ពេជ្រសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួន ។ 

បើតាមបទពិសោធន៍របស់មហាសេដ្ឋី Richard Branson គឺជាស្ថាបនិក Virgin Group ដែលមានក្រុមហ៊ុនសម្ព័ន្ធជាង៤០០​ ក្រុមហ៊ុន​។ ហើយលោកក៍ជាអ្នក​វិនិយោគ​សញ្ជាតិ​អង់គ្លេស​​ដ៏​ជោគជ័យ​​ម្នាក់ដែល​មាន​ទូស្សនៈវិស័យ​ខ្ពស់។ លោក Richard Branson បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកត្រូវមើលថែរបុគ្គលិកជាមុនសិន ទើបពួកគេមើលថែរក្រុមហ៊ុនអ្នកវិញ។ 

ចំណុចដែលលោកRichard Branson បានបង្ហាញបែបនេះគឺជាសារមួយផ្តាំផ្ញើរទៅមេដឹកនាំ និងថៅកែរក្រុមហ៊ុនទាំងអស់ អោយចេះគោរព អោយតម្លៃ និងថែរក្សាបុគ្គលិកអោយអស់ពីចិត្តពីថ្លើម។ បុគ្គលិកប្រៀបដូចជាទ័ព​រជួរមុខ អ្នកត្រូវទំនុកបម្រុងពួកគេអោយបានល្អ ព្រោះថាប្រសិនបើទ័ពរខ្លាំងអ្នកនឹងឈ្នះ ប្រសិនបើទ័ពរខ្សោយអ្នកនឹងបរាជ័យ ។ ហើយចំណុចដែលសំខាន់គឺបង្វិកបុគ្គលិកអ្នកទាំងកាយ ទាំងចិត្ត និងព្យាយាមបណ្តុះបណ្តាលពួកគេអោយមានសមត្ថភាពខ្លាំងជាងពេលនេះ ៕

អត្ថបទដៅយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES