ឆ្លងកាត់ជំងឺមហារីកជិតស្លាប់ធ្វើអោយបុរសម្នាក់ប្រែក្លាយខ្លួនជាអ្នកជោគជ័យក្នុងអាជីវកម្ម

លោក Andrew Abraham បានកើតនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ហើយលោកគឺជា​ស្ថាបនិកក្រុមហ៊ុនអាហារបំប៉នដ៏ធំជាងគេនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា​ Orgain, Inc.។ លោកបានឆ្លងកាត់បញ្ហាមួយដែលមនុស្សគ្រប់គ្នាស្ទើរតែមិនជឿថាលោកអាចឆ្លងកាត់បាននោះទេ។

ក្នុងវ័យ ១៧ឆ្នាំ នៅពេលដែលលោកកំពុងមុជទឹកលោកមានអារម្មណ៍ថាមានដុំអ្វីម្យ៉ាងនៅក្នុងពោះរបស់លោក ហើយធ្វើអោយលោកឈឺចុកចាប់ជាខ្លាំង។ ភ្លាមនោះប៉ាម៉ាក់របស់លោកក៏បានបញ្ជូនលោកទៅកាន់មន្ទីពេទ្យហើយដុកទ័រក៏បានពិនិត្យអាការៈរបស់លោក ហើយលទ្ធផលបានចេញមកលោក មានជំងឺមហារីកដំណាក់កាលចុងក្រោយ ធ្វើអោយលោកនិងគ្រួសារមានអារម្មណ៍រន្ធត់ជាខ្លាំង ។

នៅពេលនោះផងដែរ ក្រុមគ្រូពេទ្យក៏សម្រេចចិត្តធ្វើការវះកាត់យកដុំសាច់មហារីកចេញពីពោះរបស់លោកដោយប្រថុយប្រថានបំផុត។ នៅទីបំផុតក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់ទទួលបានជោគជ័យលោកក៏បានរួចពីសេចក្តីស្លាប់។ នៅមួយសប្តាហ៍កន្លងផុតទៅលោកក៏ទទួលបានការអនុញ្ញាត្តិអោយចេញពីមន្ទីពេទ្យ ប៉ុន្តែបាន ២ ៣ ថ្ងៃក្រោយមកអាការះរបស់លោកមិនបានធូស្បើយទាល់តែសោះ គឺលោក​កាន់តែបន្តរ ក្អួតចង្អោ រហូតមិនឈប់ និងមិនអាចបរិភោគអាហាបាន។ ម្តាយរបស់លោកបានទិញអាហារបំប៉នមកពីផ្សារអោយលោកទទួលទានដែរ តែមិនទទួលបានលទ្ធផលសោះ ។


ក្នុងអំឡុងពេលនោះដែរលោកក៏បានអានសៀវភៅជិត ១០០ ក្បាលដែលទាក់ទងទៅនិងការផលិតអាហារបំប៉នសំរាប់ជួយដល់សុខភាពមនុស្ស ។ ក្រោយពីបានអាននៅរបៀបធ្វើអាហារបំប៉នរួចហើយលោកក៏បានធ្វើដំណើរទៅផ្សារដើម្បីទិញ បន្លែ ផ្លែឈើ និងរុក្ខជាតិ គ្រឿងផ្សំមួយចំនួនមកបូកបញ្ចូលគ្នាធ្វើជាអាហារបំប៉នដោយខ្លួនលោកផ្ទាល់ ។ ក្រោយពីសាកទទួលទានអាហារបំប៉នដែលលោកបានធ្វើដោយខ្លួនឯងនោះលោកក៏មានអាការះធូស្បើយ និងមានកំលាំងឡើងវីញជាធម្មតា រហូតដល់បានជាសះស្បើយពីជំងឺមហារីកបានយ៉ាងឆាប់ទៀតផង ។

ក្រោយជាសះស្បើយពីជំងឺលោកក៏បានចូលសិក្សារនៅមហាវីទ្យាល័យផ្នែកសុខាភិបាល ។ នៅក្នុងអំឡុងពេលនោះដែរលោកក៏បានសិក្សាលោកក៏បានយកចំនេះដឺងដែលលោកបានសិក្សារពីសាលារ មកគួបផ្សំនិងចំនេះដឹងដែលលោកធ្លាប់ធ្វើអាហារបំប៉នដោយខ្លួនឯង ហើយទទួលទានរហូតជាសះស្បើយពីជម្ងឺមហារីកនោះមកបូកបញ្ចូលគ្នា។ លោកក៏ផលិតបានជាអាហារបំប៉នដែលលោកដាក់ឈ្មោះថា Orgain ។

មកទល់សព្វថ្ងៃនេះ​ Orgain, Inc របស់លោក Andrew Abraham   មានភាពល្បីសល្បាញ និងមានការគាំទ្ររពីសំណាក់អតិថិជនជាខ្លាំង ក្នុងការផលិតអាហារបំប៉នសំរាប់ជួយទ្រទ្រង់ដល់សុខភាពមនុស្ស៕

អត្ថបទដោយ៖ នេន សុធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES