លី មីនហូ៖ ជើងឯកទាត់បាល់ក្នុងវ័យកុមារ ក្លាយជាតារាសម្តែងល្បីល្បាញជួរមុខនៅវ័យជំទង់

(កូរ៉េ)៖ តារាសម្តែងប្រុសឆ្នើមកូរ៉េខាងត្បូង លោក លី មីនហូ (Lee Min-Ho) ជាក្មេងមានដុងជំនាញខាងទាល់បាល់កាលវ័យកុមារភាព ក្លាយជាតារាសម្តែងល្បីល្បាញជួរមុខនៅវ័យជំទង់។

តារាប្រុសរូបសម្រស់កំពស់ដល់ទៅ១.៨៧រូបនេះ ធ្លាប់ជាប់ចិត្តស្រឡាញ់ និងមានដុងក្នុងការលេងកីឡាទាត់បាល់ រហូតក្លាយជាសិស្សឆ្នើមជួរក្នុងរឿងទាត់បាល់ថែមទៀតផង ប៉ុន្តែជាអកុសល ក្មេងប្រុសរូបនេះត្រូវរងរបួសជើងធ្ងន់ធ្ងរដល់ថ្នាក់ត្រូវបង្ខំចិត្តបោះបង់ការទាត់បាល់នេះតែម្តង។

ក្រោយបោះបង់ក្តីស្រមៃក្នុងវ័យកុមារជាជើងឯកទាត់បាល់ លី មីនហូ ក៏សម្រេចដើរតាមក្តីប្រាថ្នារបស់ឱពុកចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈតែម្តង ហើយរឿងដំបូងគេដែលធ្វើឲ្យទស្សនិកជនស្គាល់រូបលោក និងជារឿងដែលលោកទទួលបានពាន់រង្វាន់ច្រើនបំផុតនោះ គឺរឿង Boys Over Flowers(កន្លង់បាក់ស្លាបកូលាបមានស្នេហ៍) ដែលតារាប្រុសរូបនេះសម្តែងជាតួរ គូ ជុនព្យូ (Gu Jun-pyo) ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅអំឡុងឆ្នាំ២០០៩។ 

សមត្ថភាពសម្តែងក្នុងរឿងស្នេហ៍ដ៏បែប Drama បានធ្វើឲ្យទស្សនិកជនមានការកោតសសើរ ហើយក៏បានទាក់ចិត្តអ្នកដឹកនាំរឿងអូសទាញរូបលោកឲ្យសម្តែងក្នុងរឿងបែបវាយប្រហារ និង Drama ជាច្រើនផ្សេងទៀត ធ្វើឲ្យតារាប្រុសវ័យ៣១ឆ្នាំរូបនេះកាន់តែទទួលបានការគាំទ្រទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅតាមបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី។​

តារាសម្តែងរូបនេះមានប្រសាសន៍ថា “អ្នកដែលបោះបង់ក្តីស្រមៃ ខ្វះក្តីសង្ឃឹមក្នុងជីវិត គឺជាមនុស្សដែលមិនអាចរកឃើញជោគជ័យពិតក្នុងជីវិតឡើយ។”

គួរជម្រាបផងដែរថា តារាប្រុសរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសរុបប្រមាណជាង១០លានដុល្លារអាមេរិកឯណោះ៕

 

អត្ថបទដោយ៖ Jimmy

 

USNews Logo
Online

RELATED ARTICLES