ស្ថាបនិក OPPO៖​ ចង់ដឹកនាំអាជីវកម្ម​អ្នកជោគជ័យ​អ្នកត្រូវផ្តល់ឳកាសនិងប្រើទេពកោសល្យរបស់យុវជនឲ្យច្រើន

ក្រុមហ៊ុន​ OPPO ជាក្រុមហ៊ុន​ផលិតទូរស័ព្ទដៃធំបំផុត​មួយ​របស់ប្រទេសចិន ​ក្រុមហ៊ុន​នេះ​កំពុងតែមានការរីកចម្រើនខ្លាំង នៅក្នុងរយះពេលមិនដល់១៥ឆ្នាំផង។ ​លោក​ Tony Chen ដែលជាស្ថានិក​របស់ក្រុមហ៊ុននេះ​ បានលើកទ្បើងថា​ចង់ដឹកនាំ​អាជីវកម្ម​អ្នក​ជោគជ័យ ​អ្នកត្រូវហ៊ាន​ផ្តល់ឳកាសនិង​ប្រើទេពកោសល្យរបស់យុវជន។

នៅថ្ងៃនេះ​ជាថ្ងៃទី២​នៃដំណើរទស្សនកិច្ច​របស់​ Business Cambodia មកស្រុកចិន​មកមើលដំណើរការអាជីកវម្ម​របស់ក្រុមហ៊ុន OPPO​។ ​នៅថ្ងៃនេះ​ផងដែរ​តំណាងក្រុមហ៊ុន OPPO ​បាន​លើកបង្ហាញនូវសាររបស់នាយកប្រតិបត្តិ​របស់ខ្លួន​គឺលោក Tony ​ថា​ក្រុមហ៊ុន​មួយនេះ​ឲ្យតម្លៃបំផុត​នូវគំនិតច្នៃប្រឌិត​របស់យុវជនក្មេងៗ។

បើគិតពីអាយុមធ្យម​នៃបុគ្គលិក​របស់ក្រុមហ៊ុន OPPO​គឺ ​បុគ្គលិកភាគច្រើន​មានអាយុ​ត្រឹមជាង​២៩ឆ្នាំប៉ុណ្ណោះ។​ ការមានក្មេងៗធ្វើការឲ្យច្រើននេះ​ជាយុទ្ធសាស្រ្តបុគ្គលិក​របស់ខ្លួន​ក្នុង​ដឹកនាំក្រុមហ៊ុន​ឲ្យក្លាយជាក្រុមហ៊ុន​ឈានមុខមួយនៅលើពិភពលោក។​ស្ថាបនិក​និង​នាយកប្រតិបត្តិ​របស់ OPPO រូបនេះបានបន្តថា​​កត្តាប្រឈមធំបំផុត​សម្រាប់អនាគត​គឺថា ​តើថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុន​គាត់​ទាំងអស់គ្នា អាចតាមទាន់ការរីកចម្រើន​នៃបច្ចេកវិទ្យា​ និង​ការរីកចម្រើន​នៃក្រុមហ៊ុន​ដែរឬទេ?

ដោយសារក្តីបារម្ភនេះ​ហើយ បានជាក្រុមហ៊ុន​នេះបានកំពុងតែ​យកចិត្តទុកដាក់យ៉ាងខ្លាំង​លើ ការបណ្តុះបណ្តាល​បុគ្គលិកវ័យក្មេង​របស់ខ្លួន​ដើម្បីក្លាយជាធនធាន​សំខាន់​បំផុត​សម្រាប់ក្រុមហ៊ុន។​​ក្រុមហ៊ុននេះបានបង្ហាញនូវកម្មវិធីបណ្តុះបុគ្គលិក​របស់ខ្លួនល្អជាច្រើន​​ដែលក្នុងមាន​កម្មវិធីសហការគ្នា​ជាមួយសាកលវិទ្យាល័យល្បីៗនៅចិន​ផងដែរ។

ដោយសារការយកចិត្តទុកដាក់នេះហើយ​បាន​ជា​ OPPO ជាប់ជាយីហោទូរស័ព្ទ ដែលយុវវ័យនៅចិន​ចូលចិត្តបំផុត ​ព្រោះផលិតទ្បើង​ចេញពីគំនិត​យុវជនភាគច្រើន។ គួរបញ្ជាក់ថា​គិត​ត្រឹមពាក់កណ្តាលឆ្នាំ​២០១៨​កន្លងទៅនេះ OPPO​ជាប់ជាទូរស័ព្ទដែលលក់ដាច់បំផុតទី​២នៅចិន​ហើយថ្មីៗនេះកំពុងតែពង្រីកទីផ្សារលក់ថ្មីៗជាច្រើនកន្លែងទៀតនៅទូទាំង​ពិភពលោក៕

អត្ថបទដោយ៖ ​សំ កុសល

អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"

សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

   

0 មតិ

បញ្ចេញមតិ

RELATED ARTICLES