
កម្ពុជាកំពុងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនដែលជួយជំរុញដល់ការវិវត្តសម្រាប់ការអភិវឌ្ឍសណ្ឋាគារ និងផ្សារទំនើបដើម្បីបំពេញនូវតម្រូវការជាការទាក់ទាញនិងស្រូបទាញអ្នកទេសចរ រួមជាមួយអ្នកវិនិយោគផងដែរ។
បើនិយាយអំពីចំនួននៃការរីកចម្រើននៃសណ្ឋាគារ និងផ្សារទំនើបនៅកម្ពុជាវិញមិនចាញ់គ្នាប៉ុន្មាននោះទេ ដោយយោងតាមការលើកឡើងរបស់ភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជាប្រមាណជាង១៥០កន្លែង កំពុងតែឆ្លើយតបននូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិដែលមកធ្វើដំណើរនៅកម្ពុជា។
មិនថាតែសណ្ឋាគារ ឬផ្ទះសំណាក់នោះទេគឺមានសារៈសំខាន់ណាស់សម្រាប់បំពេញនូវតម្រូវការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិដែល ជាការតម្រូវការចាំបាច់បំផុតសម្រាប់ឆ្លើយតបជាមួយនិងកំណើននៃអ្នកទេសចរនៅកម្ពុជា។
គួរជម្រាបផងដែរថា ចំនួននៃសណ្ឋាគារលំដាប់ផ្កាយ១រហូតដល់ផ្កាយ៥គឺមានចំនួនជាង១៥០កន្លែងដែលក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ១ជាង២០កន្លែង, លំដាប់ផ្កាយ២ជាង១០កន្លែង, លំដាប់ផ្កាយ៣ជាង៣០កន្លែង, លំដាប់ផ្កាយ៤ជាង៤០កន្លែង និងសណ្ឋាគារលំដាប់ផ្កាយ៥មានជាង៣០កន្លែង ចំណែកចំនួនបន្ទប់វិញមានជាង ១៧៤០០បន្ទប់។
បើនិយាយពីផ្សារទំនើបវិញក៏មិនចាញ់គ្នាប៉ុន្មានទេ ដោយយោងតាមអ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា បច្ចុប្បន្នផ្សារទំនើបក្នុងស្រុកមានចំនួនកើនឡើង និងខ្លះកំពុងសាងសង់ ហើយខ្លះទៀតកំពុងលេចចេញនូវរូបរាង ដែលមានទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុកសរុបប្រមាណ៦៥ផ្សារទំនើប។
ចំពោះឆ្នាំ២០១៩នេះ ផ្សារបង្កើតថ្មីមានចំនួន១០ ដែលមានកំណើនរហូតដល់ ២៥%ឯណោះដោយឡែក នៅឆ្នាំ២០២០ យើងឃើញថា កំណើនផ្សារនឹងកើនឡើង ៧០%ទៀត ដូច្នេះហើយនេះជាបញ្ហាបារម្ភដែលផ្សារធំៗមានច្រើនប្រហែលជា ៥ ទៅ ៦គម្រោងទៀត ដល់ឆ្នាំ២០២១ ។
អត្ថបទ៖ទួន កែវពិសី
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!