អ្នករកស៊ីនៅ China Town ក្នុងទឹកដីអាមេរិក កំពុងរងទុក្ខធ្ងន់ ខណៈសង្រ្គាមពាណិជ្ជកម្មនៅបន្ដការជាប់គាំង

យើងបានដឹងហើយថាសង្រ្គាមពាណិជ្ជកម្មវរវាងប្រទេសមហាអំណាចទាំងពីរគឺអាមេរិកនិងចិនគីកាន់តែមានភាពតានតឹងកាន់ខ្លាំងហើយ។ អាមេរិករឹតតែធ្វើទុក្ខទោម្ទេញទៅលើចិនកាន់តែចាស់ដៃពីមួយពេលទៅមួយពេល។ ចំែណកឯភាគីចិនវិញក៏មិនព្រមចុះចាញ់អាមេរិកដែរ គឺអាចនិយាយបានថា ភាគីទាំងពីរនេះគឺខ្លាំងដូចគ្នាដែលជាបញ្ហាប្រឈមធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មនៅជាប់គាំងទៅមុខមិនរួចទៅក្រោយមិនរួច។

ជាក់ស្ដែងកាលពីពេលថ្មីនេះ រដ្ឋាភិបាលអាមេរិក លោក Donald Trump បានតម្លើងពន្ធពី ១០ ទៅ ២៥ភាគរយ លើទំនិញចិនដែលនាំចូលសហរដ្ឋអាមរិក។ ការតំឡើងពន្ធនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់អាជីវករមួយចំនួនធំ ដែលកំពុងរកស៊ី ក៏ដូចជាធ្វើអាជីវកម្មនៅតំបន់ China Town ក្នុងទឹកដីសហរដ្ឋអាមេរិក។ អាជីវករដែលធ្លាប់តែរកស៊ីនីក្នុងតំបន់នេះរាប់សិនឆ្នាំមកហើយបានត្អូញត្អែរថា ការតំឡើងពន្ធរបស់រដ្ឋាភិបាលអាមេរិកបានចោទជាបញ្ហាយ៉ាងខ្លាំងទៅលើ ការនាំចូលទំនិញពីប្រទេសចិនដែលបណ្ដាលឲ្យមានការពន្យាពេលនាំចូលទំនិញ ហើយតម្លៃក៏កាន់តែឡើងថ្លៃខ្ពស់ជាងមុនទៀត។

មួយវិញទៀតអាជីករនៅតំបន់ China Town ក៏បានលើកឡើងថា កាលពីមុនជនជាតិអឺុរ៉ុបតែងតែមកទិញទំនិញពីផ្សារអាស៊ី ព្រោះទំនិញនៅផ្សារនេះមានតម្លៃសមរម្យ។ ប៉ុន្ដែបច្ចុប្បន្នទំនិញកាន់តែឡើងថ្លៃ ព្រោះកាលពីមុនពន្ធលើទំនិញនាំចូលគឺមានតែ ៣០ ភាគប៉ុណ្ណោះ ហើយឥលូវឡើង ២៥ ភាគរយទៀតចឹងមានន័យថា អាជីវករត្រូវបង់ពន្ធទំនិញនាំចូលពីចិនមានរហូតដល់ ៥៥ ភាគរយ ឯណោះ។

គួរជម្រាបថា អាជីវករដែលកំពុងរកស៊ីនៅតំបន់ China Town គឺហាងរបស់ពួកគាត់នីមួយៗគឺមានស្ទើរតែ ៧០ភាគរយទៅ​ហើយ ដែលផលិត​ក្នុង​ប្រទេសចិន៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES