សៀមរាបគ្រោង​អភិវឌ្ឍន៍ទីក្រុងរណបតាមស្រុក១ចំនួន ហើយជប៉ុនអាចនឹងចេញមុខវិនិយោគ

ខេត្តសៀមរាបគ្រោងអភិវឌ្ឍន៍ទីក្រុងរណបតាមបណ្តាស្រុកសក្តានុពលមួយចំនួន នៅពេលអនាគត ដើម្បីឆ្លើយបតនឹងការរីកចម្រើនរបស់ខេត្ត ហើយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអាចនឹងចេញមុខវិនិយោគលើគម្រោងទីក្រុងរណបនេះ។ នេះយើងតាមប្រសាសន៍ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងក្នុងជំនួបជាមួយក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន។

ក្នុងឱកាសជំនួបនេះ លោក Yogo Kanda បានធ្វើការបញ្ជាក់អំពីគោលបំណង របស់ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន មកកាន់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើយ៉ាងណាឲ្យបានចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបទៅលើគម្រោមណាមួយ ដែលខេត្តត្រូវការចាំបាច់ ព្រមទាំងបានធ្វើការបង្ហាញអំពីផលិតផលរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុន មានភាពល្បីល្បាញនៅលើសកលលោក ក្នុងការបម្រើនូវតម្រូវការរបស់អតិថិជន ពាក់ព័ន្ធទៅលើរថយន្ត ជណ្តើរយន្ត និង វិស័យកាត់ដេរសម្លៀកបំពាក់ និង ផ្នែកអភិវឌ្ឍន៍ផ្សេងៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ដល់ក្រុមហ៊ុនជប៉ុន អំពីតម្រូវការ និង កង្វះខាតរបស់ខេត្ត គឺ មានច្រើនលើគ្រប់វិស័យ តែកត្តាសំខាន់នោះ គឺ ធនធានមនុស្ស បច្ចេកទេស សម្ភារៈបរិក្ខាជាដើម ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថាខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត តែចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ នៅមិនទាន់បានបំពេញនូវតម្រូវការភ្ញៀវនៅឡើយ ក្រៅពីទស្សនាប្រាង្គប្រាសាទ និង រមនីយ ដ្ឋានធម្មជាតិ។

ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ អំពីគម្រោងរបស់ខេត្ត ក្នុងការពង្រីករមនីយដ្ឋានទេសចរណ៍ គឺនៅ រមនីយដ្ឋានធ្មជាតិភ្នំគូលែន និង បឹងទន្លេសាប រួមទាំងធ្វើការពង្រីកក្រុងរណប នៅតាមបណ្តាស្រុកមួយចំនួនទៀតផង។

ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួន ដល់ក្រុមហ៊ុនមីតស៊ូបីស៊ី ខបភើរ៉េសី្សន ដើមី្បជាដៃគូរក្នុងកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យក្លាយជាក្រុងវៃឆ្លាត មានសោភណ្ឌភាពស្រស់ស្អាតនៅក្នុងតំបន់ទាំងមូលផងដែរ។

ក្រុមហ៊ុនជប៉ុនបានបង្ហាញអំពីងគោលបំណងសិក្សា ស្វែងយល់ អំពីតម្រូវការចាំបាច់ ក៏ ដូចកង្វះខាតណាមួយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ហើយក៏ជាការបង្កើតនូវភាពស្និតស្នាលរវាងវិស័យឯកជន និងរដ្ឋទៀតផង។ម៉្យាងទៀតក៏ដើមី្បឲ្យទីក្រុងប្រវត្តិសាស្ត្រសៀមរាប ក្លាយជាក្រុងវៃឆ្លាត ប្រកបដោយ សន្តិសុខ សុវត្ថិភាព តាមរយៈការរៀបចំគម្រោង ក្នុងការភ្លើងចរាចរណ៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ការ កកស្ទះចរាចរណ៍ក្នុងក្រុងជាដើម។

បន្ថែមពីលើនេះ ក្រុមហ៊ុនជប៉ុនចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ដោយក្រុមហ៊ុនលោក ជាអ្នកផលិតគ្រឿងយន្តកសិកម្ម ព្រមទាំងការគ្រប់គ្រងកាកសំណល់(សម្រាម ) និង ទឹកកង្វក់នៅក្នុងក្រុង រួមទាំងការ គ្រប់គ្រងរថយន្តពន្លត់អគ្គិភ័យ។ ក្នុងនោះដែរលោកក៏បានលើកផងដែរ ចំពោះគម្រោង ក្នុងការពង្រីកក្រុងថ្មី គឺទាមទាដល់ការសិក្សាស្វែងយល់ និង កិច្ចសហប្រតិបត្តិការជាមួយគ្នាជាមួយរដ្ឋាភិបាលជប៉ុន ក៏ដូចក្រុមហ៊ុន ដើមី្បអភិវឌ្ឍន៍ខេត្ត៕

អត្ថបទដោយ៖ ម៉ន វុទ្ធាEmail: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES