សេវាកម្ម៣ដែលគួរពិចារណាស្រវ៉ា 7-Eleven ធ្វើជាដៃគូអោយហើយ ពេលម៉ាតនេះមកដល់ស្រុកខ្មែរឆាប់ៗ

7-Eleven ជាផ្សារម៉ាតដ៏ល្បីមួយជុំវិញពិភពលោក ហើយគ្រប់ប្រទេសដែលម៉ាតនេះបានទៅដល់ យុទ្ធសាស្រ្តមួយគឺគេនឹងពង្រីកសាខាអោយកាន់តែច្រើនកាន់តែល្អនៅទីនោះ ។ យ៉ាងណាមិញម៉ាតមួយនេះមិនត្រឹមតែដើរតួនាទីជាហាងលក់ទំនិញសព្វគ្រប់សារពើប៉ុណ្ណោះទេ ប៉ុន្តែមានផ្តល់សេវាកម្មជាច្រើនទៀត ។ ដោយសារ 7-Eleven ជិតមានវត្តមាននៅប្រទេសខ្មែរយើងនាពេលឆាប់ៗនេះហើយ ដូច្នេះ Business Cambodia សូមធ្វើការណែនាំ សេវាកម្ម៣ ដែលតាមរយៈគន្លងបទពិសោធន៍នៅក្នុងប្រទេសថៃ មុខរបរទាំងនេះក៏ទទួលជោគជ័យ ។ ដូច្នេះបើសិនអ្នកមានគំរោងឬកំពុងបើកការរកស៊ីដែលទាក់ទងនឹងផ្នែកសេវាកម្មណាមួយខាងក្រោម អ្នកអាចពិចារណាស្រវ៉ា 7-Eleven ជាដៃគូរកស៊ីអ្នកបាន ៖

១. សេវាកម្មជំរះទឹកប្រាក់លើវិក័យប័ត្រនានា

សេវាកម្មជំរះទឹកប្រាក់លើវិក័យប័ត្រនានាពិតជាទទួលការពេញនិយមមែនទែននៅទីនេះ មិនថាជំរះទឹកប្រាក់វិក័យប័ត្រទឹកភ្លើង ថ្លៃទូរស័ព្ទប្រចាំខែ ថ្លៃទូរទស្សន៍ខ្សែកាប ឬថ្លៃទិញឥវ៉ាន់អនឡាញ អ្នកអាចធ្វើបានទំាងអស់នៅទីនេះ ។ ប៉ុន្តែការជំរះទឹកប្រាក់មួយដែលពេញនិយមបំផុតគឺថ្លៃសំបុត្រយន្តហោះ ឬសំបុត្រឡានក្រុង ដោយសារបើសិនជំរះតាម 7-Eleven នេះ ថ្លៃសេវាកម្មមានតំលៃថោកជាង បង់លុយតាមកាត ATM ទៅទៀត ។ 

២. សេវាកម្មផ្ញើឥវ៉ាន់

ចង់ឬមិនចង់សេវាកម្មផ្ញើឥវ៉ាន់តាម 7-Eleven កំពុងត្រូវបានពេញនិយមជាបណ្ដើរៗហើយ ដោយអ្នកមិនចាំបាច់ជិះទៅដល់ណាឆ្ងាយដើម្បីយកឥវ៉ាន់ទៅផ្ញើនៅប្រៃសនីយ៍ទេ អ្នកអាចយកឥវ៉ាន់មកផ្ញើនៅ 7-Eleven តែប៉ុណ្ណឹងជាការស្រេច ។ ខាងប្រៃសណីយ៍នឹងមកទទួលយកឥវ៉ាន់ពីសាខានីមួយៗយកទៅផ្ញើបន្តអោយ ។

៣. សេវាកម្មវ៉េលុយ

ដោយសារ 7-Eleven មានទីតាំងច្រើនកន្លែង ច្រើនសាខា ដូច្នេះសេវាកម្មមួយទៀតដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែរនោះគឺ សេវាកម្មវ៉េលុយ ដែលអ្នកអាចវ៉េលុយបាន២៤ម៉ោង លើ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយមិនបារម្ភថា ពិបាករកកន្លែងដក ឬ ហាងគេបិទនោះទេ ។

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES