អស្ចារ្យ!!!! កម្ពុជាកំពុងសិក្សាលម្អិត ការស្ថាបនាផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ នៅច្បារអំពៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ និងមន្ទីរសាធារណការ បង្កើតក្រុមការងារបច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ឱ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចឆ្លងកាត់មុខវត្តនិរោធ ក្នុងខណ្ឌច្បារអំពៅ ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាក់ និងការកកស្ទះចរាចរណ៍ជាដើម។ 

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្ដ្រីបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ដ្រីបច្ចេកទេស ពាក់ព័ន្ធ ក្នុងគម្រោងសាងសង់ផ្លូវឆ្លងកាត់ក្រោមដី ផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរ ត្រង់តំបន់មុខវត្ដនិរោធ ស្ថិតក្នុងច្បារអំពៅ កាលពីព្រឹកថ្ងៃអង្គារ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា មុននឹងធ្វើការសាងសង់ផ្លូវនេះ ត្រូវតែសិក្សាឱ្យ​បានត្រឹមត្រូវ មុនចាប់ផ្តើម និងការសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដោយត្រូវសិក្សាជាកញ្ចប់តែម្តង ដោយក្រុមការងារបច្ចេកទេសនេះ មានតំណាងមកពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង​អង្គការ JICA។

លោកបានសង្កត់ធ្ងន់ដែរថា ក្រោយពីការសិក្សាលម្អិតរួចរាល់ហើយ គម្រោងនេះ នឹងត្រូវដាក់សំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីដោយភ្ជាប់ពីទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ ដែលស្នើឡើងដោយលោកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរីប៉េងហួត ដែលផ្លូវនេះ​មាន​ប្រវែង១៩៥ម៉ែត្រ ទទឹង៧ម៉ែត្រ ៕

អត្ថបទដោយ៖Lee

ប្រភព៖ AKP

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES