យុទ្ធសាស្រ្តព្រះអាទិត្យចាស់របស់សេដ្ឋីលេខ ៣ ហុងកុង ធ្វើទីផ្សាររកចំណូលបានជាង ១៧ ពាន់លានដុល្លារ

លោក Lee Man-tat ជាមហាសេដ្ឋីទឹកស៊ីអីវរបស់ហុងកុងយីហោ Lee Kum Kee Group ដែលជាក្រុមហ៊ុនផលិតគ្រឿងទេសដ៏ធំមួយនៅក្នុងប្រទេសហុងកុង ហើយស្ថានិករូបនេះរកចំណូលបានច្រើបំផុតរហូតក្លាយខ្លួនជាសេដ្ឋីលំដាប់លេខ ៣ នៅក្នុងទីក្រុងហុងកុងបន្ទាប់ពីសេដ្ឋីលេខ១ Lee Kha Shing និងសេដ្ឋីលេខ២ Lee Shau-kee ។

មហាសេដ្ឋីទឹកស៊ីអីវរូបនេះរកចំណូលសរុបបានប្រមាណជា ១៧.១ ពាន់លានដុល្លារអាមេរិក ពីការលក់ផលិតទឹកស៊ីអីវទៅក្នុងទីផ្សារពិភពលោក និងទីផ្សារនៅក្នុងប្រទេសចិនទាំងមូល។ បើមើលពីប្រវត្តិរបស់ក្រុមហ៊ុនទឹកស៊ីអីវមួយនេះ គឺកើតចេញពីអាជីវកម្មលក្ខណៈគ្រួសារ ហើយរូបមន្តទឹកស៊ីអីវមួយនេះជារូបមន្តប្រពៃណីហុងកុង ដែលោក Lee Man-tat បានធ្វើបដិវត្តន៍ក្រុមហ៊ុនមួយនេះអោយទំនើបជាងមុន ដែលគេអោយឈ្មោះថា ព្រះអាទិត្យចាស់។ 

គោលការណ៍សំខាន់ចំនួន ៣ ដែលធ្វើអោយកំណែទម្រង់់ លើអាជីវកម្មដែលាមស្រាប់ទៅជាល្បីល្បាញទូទាំងសកលលោកបាន ហើយអាចរក្សារនៅគោលការណ៍វប្បធម៌ចាស់រកស៊ីនៅលើគន្លងនៃការអភិរក្ស៖

១.ចូលទៅដល់គ្រប់ផ្ទះបាយ

មានពាក្យស្លោកមួយ នៅលើផលិតផលទឹកស៊ីអីវ Lee Kum Kee ដែលបានសរសេថា “មាននៅគ្រប់ផ្ទះបាយទាំងអស់” ហើយជាទូទៅគេសង្កេតឃើញនៅក្នុងផ្ទះបាយរបស់ប្រជាជនចិន មានទឹកស៊ីអីវប្រភេទនេះស្ទើរតែគ្រប់ផ្ទះទៅហើយ។ មិនត្រឹមតែនៅតាមគេហដ្ឋានរបស់ប្រជាជនចិនប៉ុណ្ណោះទេ នៅតាមបណ្តាភោជនីយដ្ឋានធំៗ ភាគច្រើនក៏មានប្រើផលិតផលមួយនេះដែរ។ ពាក្យមួយឃ្លានេះបានធ្វើអោយប្រជាជននៅក្នុងប្រទេសចិន មានអារម្មណ៍ថាស្ងប់ចិត្តជាខ្លាំងជាមួយផលិតផលមួយនេះ ដោយក្នុងនោះក្រុមហ៊ុនការបានបង្ហាញពីការខ្វាយខ្វល់ចំពោះសុខភាពប្រជាជនចិន ដែលជាហេតុធ្វើអោយពួកគេមិនអាចដូរទៅប្រើផលិតផលផ្សេងបានឡើយ។

២.អភិវឌ្ឈន៍តែអភិរក្ស

 

នៅក្នុងរបាយការណ៍មួយរបស់ក្រុមហ៊ុន បានបង្ហាញថា ក្រុមហ៊ុនផលិតទឹកស៊ីអីវ Lee Kum Kee គឺជាក្រុមហ៊ុនប្រភេទត្រកូលនិយម ដែលមានតាំងពីដូនតា តជំនាន់ចិនហុងកុងមកម្លេះ តែមកដល់យុគសម័យចុងក្រោយនេះក្មេងជំនាន់ក្រោយបានធ្វើការអភិវឌ្ឈន៍មុខរបរមួយនេះអោយក្លាយទៅជាមុខរបរបែបសម័យទំនើប។ ស្ទើតែពាក់កណ្តាលនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនត្រូវបានទិញពីបរទេស គឺពួកអឺរ៉ុប ហើយក៏មានអ្នកផលិតជាជនជាតិអឺរុបផងដែរ។ វាមិនមែនជារឿងល្អឡើយសម្រាប់ប្រជាជនចិន ជាមួយយីហោមួយនេះ តែក្រុមហ៊ុនមួយនេះពូកែយកចិត្តប្រជាជនចិនខ្លាំងណាស់។ មានពាក្យមួយឃ្លា ដែលធ្វើអោយប្រជាជនចិនពេញចិត្តស្តូកគឺ ខ្ញុំយកពួកអឺរុបមកធ្វើការដើម្បីជួយដល់ប្រទេសចិន ហើយរាល់កាងារទាំងអស់គឺត្រកូល Lee ជាថៅកែលើពួកអឺរ៉ុប ហើយរាល់ការផលិតទាំងអស់គឺត្រូវតែគោរពប្រជាជនចិនជាធំ សូម្បីតែរូបលើសំបកដបក៏ត្រូវតែបង្ហាញពីវប្បធម៌របស់ចិនដាច់ខាត។

២.បង្កើតមុខរបរតកូនតចៅ

យុទ្ធសាស្រ្តមួយទៀត ដែលក្រុមហ៊ុនលេខ ៣ មួយនេះបានរកឃើញនោះគឺភាពខ្វះខាត ដែលជាមូលហេតុនៃការលក់មិនដាច់។ ប្រទេសចិនមុននិងគេធ្វើទីផ្សារលើផលិតផលអ្វីមួយគេគិតខ្លាំងណាស់ទៅលើ Supplier ថាតើគេអាចផ្គត់ផ្គង់បានយូរអង្វែងប៉ុណ្ណា មិនមែនលក់មួយថ្ងៃបាត់មួយខែនោះទេ នេះហើយជាមូលហេតុ ដែលជំនួញរបស់ចិនហុងកុងខ្លាំង សូម្បីតែលក់ទឹកស៊ីអីវ។ មុងរបររបស់សេដ្ឋីលេខ ៣ រូបនេះបង្កើតមកតាំងពីឆ្នាំ ១៩២៩ មកម្លេះ ហើយវាបានក្លាយទៅជាផលិតផលសម្រាប់ប្រជាជាតិចិនហុងកុង ដែលផ្គត់ផ្គង់ឥតដាច់នៅលើទីផ្សារ វិវត្តន៍ពីអាជីវកម្មបែបគ្រួសាររហូតក្លាយជាអាជីវកម្មបែបរោងចក្រទំនើប ចែកចាយជាច្រើនប្រទេស ស្រួលមិនស្រួលអ្នកអានក៏កំពុងតែញាំទឹកស៊ីអីវរបស់ Lee Man Tan ផងក៏មិនដឹង៕

 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES