ក្រៅពីការងារពេញម៉ោងនៅតាមស្ថាប័ន តើអ្នកអាចធ្វើអ្វីបានទៀតដើម្បីរកចំណូលបន្ថែមលើប្រាក់ខែ?

ការងារក្រៅម៉ោង ឬអាជីវកម្មមួយចំនួនមិនចាំបាច់ទាល់តែអ្នកត្រូវលាឈប់ពីការងារដែលអ្នកស្រឡាញ់ឬកំពុងធ្វើរាល់ថ្ងៃនោះទេ។ វាអាស្រ័យទៅការបែងចែកពេលវេលានិងជ្រើសរើសយកអាជីវកម្មឬការងារណាដែលសមស្របនិងអ្នក អ្នកមានសមត្ថភាព ជំនាញ និងជាការងារដែលអ្នកអាចធ្វើបាននៅដែលទំនេរពីការងារ។ខាងក្រោមនេះជាការងារនិងបុខរបរក្រៅម៉ោងមួយចំនួន ដែលអ្នកអាចធ្វើបាននៅពេលទំនេរពីការងារពេញម៉ោងរបស់អ្នក៖

ការលក់ផលិតផលតាមអនឡាញ

ការលក់ផលិតផលតាមអនឡាញកំពុងតែពេញនិយម ប្រសិនបើលោកអ្នកមានជំនាញខាងលក់គួរសាកល្បងនូវមុខរបរមួយនេះ ព្រោះវាបានផ្ដល់ប្រាក់ចំណេញច្រើនគួរសម ហើយមួយវិញទៀតលោកអ្នកអាចធ្វើនៅពេលណាក៏បាន។

ការងារជាគ្រូបង្រៀនក្រៅម៉ោង

សម្រាប់សិស្ស និស្សិតដែលគិតថាខ្លួនមានសម្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនអាចជ្រើសរើសយកការងារនេះ ព្រោះអាចអ្នកឆ្លៀតពេលទៅបង្រៀនពីរឬបីម៉ោងក្នុងមួយថ្ងៃបន្ទាប់ចេញពីរៀនឬចេញពីធ្វើការនូវពេលល្ងាច។ អ្នករកប្រាក់ចំណូលពីការងារនេះបានកាន់តែច្រើនប្រសិនបើអ្នកចេះពីរឬបីភាសា ឬអាចជាឯកទេសផ្សេងៗគណិត រូប គីមីជាដើម។

ការងារជាអ្នកបកប្រែឯកសារឲ្យក្រុមហ៊ុន

ប្រសិនបើអ្នកចេះច្រើនភាសាវាកាន់តែប្រសើរ អ្នកសរសេរបកប្រែឯកសារឲ្យក្រុមនានាដែលគេត្រូវការ អ្នកអាចចំណាយពេល ២ឬ៣ម៉ោងដើម្បីបកនប្រែអត្ថបទបាន១ឬ២អត្ថបទឬអាចច្រើនជាងនេះទៅតាមលទ្ធភាពរបស់អ្នកធ្វើបានក្នុងមួយថ្ងៃ។

កាលណាអ្នកធ្វើបានកាន់តែច្រើនលុយក៏បានកាន់តែច្រើនទៅតាមនោះដែរ។

លក់របស់ធ្វើដោយដៃនៅលើ Etsy ឬអនឡាញ

បើមានទេពកោសល្យក្នុងការច្នៃប្រឌិតឬបង្កើតទំនិញធ្វើដោយដៃឬរបស់ផ្សេងទៀតដូចជា គ្រឿងអលអង្ការ ស្រោមទូរស័ព្ទ ចិញ្ចៀនអាពាហ៍ពិពាហ៍ និងគ្រឿងសង្ហារឹមនិងរបស់ប្រើប្រាស់ផ្សេងៗ។អ្នកអាចបង្កើតវត្ថុទាំងនោះហើយដាក់លក់នៅលើអនឡាញឬអាចដាក់លក់នៅលើ Etsy។ព្រោះ Etsy គឺជាទីផ្សារឯករាជ្យធំបំផុតមួយនៅលើពិភពលោកដែលល្អឥតខ្ចោះសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតនិងមានបំណងចង់លក់ការច្នៃបង្កើតដោយដៃ។

ទីប្រឹក្សាផ្នែកលក់អចលនៈទ្រព្យ

ទីផ្សារអចលនទ្រព្យកំពុងមានសន្ទុះជាខ្លាំង ហើយប្រជាជនកំពុងទិញនិងលក់អចលនទ្រព្យនៅតាមទីតាំងជាច្រើននៅទូទាំងប្រទេស។ នោះមានន័យថាមានឱកាសជាច្រើនសម្រាប់អ្នកជំនាញដែលដឹងអំពីរបៀបស្វែងរកលក្ខណៈផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្មនៃអចលនទ្រព្យ។ ប្រសិនបើអ្នកចាត់ទុកខ្លួនឯងជាអ្នកជំនាញលើប្រធានបទនេះអ្នកអាចរកប្រាក់ចំណូលបានបន្ថែមទៀត ដោយធ្វើជាងអ្នកពិគ្រោះយោបល់និងវាយតម្លៃអចលនៈទ្រព្យ។

ជួសជុលកុំព្យូរទរ័

ហាងកុំព្យូរទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាងសម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជយ័ក៏ច្រើនដែរ។

ការនិយាយជាសាធារណៈ

ការនិយាយជាសាធារណៈគឺជាគំនិតអាជីវកម្មដ៏មានតម្លៃសម្រាប់អ្នកដែរពូកែនិយាយនៅចំពោះមុនទស្សនិកជនជាច្រើន។ អ្នកនិពន្ធ អ្នកជំនាញវេជ្ជសាស្ត្រ សិប្បករ អ្នកនយោបាយនិងអ្នកឯកទេសខាងបញ្ហាផ្សេងៗទៀតរកប្រាក់ចំណូលបន្ថែមដោយផ្តល់សុន្ទរកថាសិក្ខាសាលានិងការធ្វើបទបង្ហាញ ។

ជាងភ្លើង

អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី ឬឧបករណ៍អគ្គិសនីខ្នាតធំ តាមសណ្ឋារគារ ផ្សារទំនើប ឬ តម្លើងម៉ាស៊ីនត្រជាក់ជាដើម។

មគ្គុទេសន៏ទេសចរណ៏

បើអ្នកចេះភាសាទំនាក់ទំនងហើយស្គាល់ទីតាំងភូមិសាស្ត្រសម្រាប់ទេសចរណ៍ច្បាស់ ជាពិសេសនៅកម្ពុជាមានកន្លែងទេសចរណ៍យ៉ាងក្រាស់ក្រែល នោះអ្នកអាចធ្វើជាមគ្គុទេសន៏ណែនាំភ្ញៀវបរទេសដើរកម្សាន្ត និងឆ្លៀតរកប្រាក់សម្រាប់ហោប៉ៅក្រៅបាន៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES