មានបញ្ហា សូមរាយការណ៍ទៅផេក PassApp ដែលមានសញ្ញាគ្រីស ប្រយ័ត្នប៉ះផេកក្លែងក្លាយ

កាលពីម្សិលមិញនេះហ្វេសប៊ុកផេករបស់ក្រុមហ៊ុន PassApp Taxis ទើបតែទទួលបានសញ្ញាគ្រីសពណ៌ខៀវនៅខាងស្តាំ ដែលបញ្ជាក់ថាផេកនេះបានទទួលស្គាល់ថាជាផេកផ្លូវការពី Facebook ដូចនេះសម្រាប់បងប្អូនដែលមានបញ្ហា ឬចង់ដឹងព័ត៌មានផ្សេងៗសូមធ្វើការទាក់ទងទៅកាន់ផេកផ្លូវការរបស់ PassApp ដើម្បីជៀសវាងការទទួលបានព័ត៌មានមិនពិតពីផេកក្លែងក្លាយ ។

ក្រុមហ៊ុន PassApp បានស្នើរសុំដល់អតិថិជនទាំងអស់ដែលគាំទ្រសេវា PassApp និងមានចម្ងល់ផ្សេងៗ សូមធ្វើការស្វែងរកផេក PassApp Taxis ដែលមានសញ្ញាគ្រីសពណ៌ខៀវនៅខាងស្តាំ។ ជាពិសេស ក្រុមហ៊ុនសូមផ្តាំទៅអតិថិជនទាំងអស់អោយបានជ្រាបថា PassApp សូមមិនទទួលខុសត្រូវចំពោះ ការ Post, Comment, Share, ពាក្យសម្តី និងសកម្មភាពផ្សេងៗ ដែលចេញពី Page ក្លែងក្លាយដែលមិនមានសញ្ញាគ្រីសព័ណ៌ខៀវទាំងនោះឡើយ។

ជាក់ស្តែង ទាក់ទងនឹងបញ្ហាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន PassApp សំណូមពរឲ្យអ្នកដំណើរទាំងអស់កុំគ្រាន់តែធ្វើការរិះគន់ តែសូមរាយការណ៍មកកាន់ក្រុមហ៊ុនផ្ទាល់ ចំពោះកង់បីដែលលោកអ្នកបានជិះ ដើម្បីឲ្យក្រុមហ៊ុនបានចាត់វិធានការទាន់ពេលវេលា ។

ជុំវិញបញ្ហានេះខាងក្រុមហ៊ុនលើកទឹកចិត្តឲ្យអ្នកដំណើរ គួរហៅកង់បីតាម App របស់ PassApp ដើម្បីធានាសុវត្ថិភាព និងងាយស្រួលក្រុមហ៊ុនគ្រប់គ្រង ។

ជារួមមក PassApp សូមសំណូមពរឲ្យអ្នកដំណើរទាំងអស់ គួរហៅកង់បីតាម App របស់ PassApp ជាជាងហៅកង់បីផ្ទាល់ និងរាយការណ៍បញ្ហាផ្សេងៗមកកាន់ផេកផ្លូវការដែលមានសញ្ញាគ្រីពណ៌ខៀវដើម្បីឲ្យក្រុមហ៊ុនបានបម្រើសេវាកម្មទាន់ពេលវេលា ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES