វេទិកា «រកស៊ី និងវិនិយោគ» សម្រាប់អ្នកត្រូវការទុនវិនិយោគលើអាជីវកម្ម

នាពេលដ៏ខ្លីខាងមុខនេះ Business Cambodia នឹងរៀបចំកម្មវិធីជួបជជែកផ្ទាល់ រវាងម្ចាស់អាជីវកម្មថ្មីថ្មោងឆ្នើម៥នាក់ ឡើងធ្វើបទបង្ហាញចំពោះមុខវិនិយោគិនឆ្នើមកម្ពុជា ដើម្បីទាក់ទាញទុនវិនិយោគពីពួកគាត់ក្នុងការចាប់ផ្តើមអាជីវកម្ម និងពង្រីកសក្តានុពលអាជីវកម្ម។​ កម្មវិធីនេះនឹងធ្វើទ្បើងក្នុងវេទិការរកស៊ីនិងវិនិយោគដែលនឹងធ្វើទ្បើងនៅថ្ងៃទី៥ខែ៥ឆ្នាំ​២០១៩នេះ។

កម្មវិធីនេះ នឹងបើកឱកាសថ្មីមួយដល់ម្ចាស់អាជីវកម្ម ម្ចាស់គំនិត ដែលកំពុងតែខ្វះខាតដើមទុន និងមិនចង់ប្រើកម្ចីពីមិត្តភក្តិ បងប្អូន ឫធនាគារមកចាប់ផ្តើមអាជីវកម្ម។ បន្ថែមពីនេះ លោកអ្នកក៏នឹងទទួលបានការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញផ្លូវបន្ថែមពីក្រុមការងារ Business Cambodia ក៏ដូចជាលោក សំ កុសល ស្ថាបនិក និងជាCEO នៃ Business Cambodiaទាក់ទងនឹងការតម្រង់ទិញអាជីវកម្ម ក៏ដូចជាការរៀបចំផែនការអាជីវកម្មមុននឹងជួបផ្ទាល់ជាមួយវិនិយោគិន។​

បេក្ខជនដែលបានដាក់ពាក្យមកកាន់ Business Cambodia នឹងត្រូវធ្វើការណាត់ជួបសម្ភាសន៍ ជម្រើសចម្រាញ់យកតែ៥នាក់ប៉ុណ្ណោះដែលមានឱកាសឡើងធ្វើបទបង្ហាញចំពោះមុខវិនិយោគិន ក្រៅពីនេះក៏អាចចូលរួមកម្មវិធីណាត់ជួបនេះបានដែរ គ្រាន់តែមិនត្រូវបានផ្តល់ឱកាសឡើងឆាកធ្វើបទបង្ហាញប៉ុណ្ណោះ ដោយផ្តល់ជាកន្លែងធ្វើបទបង្ហាញផ្ទាល់នៅខាងក្រោមឆាកចំពោះវិនិយោគិនផ្សេងទៀតដែលបានចូលរួម។​

ម្ចាស់អាជីវកម្មផ្សេងទៀតដែលមិនជាប់ក្នុងចំណោម៥នាក់នេះ​ទេ​ក៏អាចចូលរួមបង្ហាញនូវអាជីវកម្ម​របស់ខ្លួន​បានដែរ​ដោយ​នឹងរៀបចំឲ្យមានតុមួយនៅក្រោមឆាក​ដើម្បីមានឳកាសបង្ហាញអាជីវកម្ម​ខ្លួន​ដល់​អ្នកចូលរួមទាំងអស់​ដែលតាមការរំពឹងនឹងមានប្រមាណជាង​៣០០នាក់។​ម្ចាស់អាជីវកម្មដែលត្រូវការតុ​និងកន្លែងបង្ហាញអាជីវកម្មខ្លួន​នឹងតម្រូវឲ្យបង់ប្រាក់ចូលរួមតម្លៃ៥០ដុល្លារក្នុង១តុ។

សូមបញ្ជាក់ថា​កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់អ្នកវិនិយោគក្នុងស្រុក​ដែលពួកគាត់នឹងត្រៀមថវិការួចជាស្រេចដើម្បីចចារទិញហ៊ុន​របស់ក្រុមហ៊ុនឬអាជីវកម្ម​ទាំង​៥​ដែលបានជ្រើសរើសឲ្យទ្បើងធ្វើបទបង្ហាញលើឆាក។

ម្ចាស់អាជីវកម្ម ម្ចាស់គំនិតដែលមានចំណាប់អារម្មណ៍អាចសរសេរសង្ខេបខ្លីពីផែនការអាជីវកម្ម ឫអាជីវកម្មទាំងមូលរបស់ខ្លួន ដោយបញ្ជាក់ពីទុនដែលខ្លួនត្រូវការ ផ្ញើរមកកាន់ Business Cambodia Page ឫផ្ញើរមកកាន់អ៊ីម៉ែល [email protected] 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទ 016/ 017/ 068 53 9897 ឫឆាតសួរដោយផ្ទាល់មកកាន់Facebook Page: MENG SONGHUA.

0 មតិ

បញ្ចេញមតិ

RELATED ARTICLES