ម៉ាស៊ីនដាក់ប្រាក់ABA នៅឆ្ងាយ? តោះ! មកដឹងកន្លែងដាក់ប្រាក់ចូលគណនីABA នៅជិតអ្នកបំផុត!

អតិថិជនរបស់ ធនាគារ ABA មួយចំនួនប្រហែលមានការពិបាកពេលយកលុយទៅចូលគណនីធនាគារ ABA ព្រោះត្រូវធ្វើដំណើរឆ្ងាយដើម្បីដាក់លុយ។ ជាការពិតណាស់ ម៉ាស៊ីនដាក់លុយរបស់ ABA ភាគច្រើនគឺមានតែនៅតាមសាខាធនាគារតែប៉ុណ្ណោះដូច្នេះ បើអ្នកអតិថិជនចង់ដាក់ប្រាក់ទាល់តែធ្វើដំណើរមកកាន់សាខាធនាគារ។

យ៉ាងណាមិញ បច្ចុប្បន្ន ធនាគារ ABA បានជួយសម្រួលអតិថិជនក្នុងការដាក់ប្រាក់ តាមរយៈចាប់ដៃគូជាមួយស្ថានប័ន៣ដើម្បីឲ្យអតិថិជនអាចរកកន្លែងដាក់ប្រាក់នៅជិតពួកគេបំផុត។ ខាងក្រោមនេះ គឺជាស្ថានប័នដែលលោកអ្នកអាចដាក់ប្រាក់ចូលគណនីធនាគារ ABAបាន៖

១. TrueMoney 

TrueMoney​ មាន​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ជាង​ 7,000​ កន្លែង​ទូ​ទាំង​ប្រទេស​។​ អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​ ABA​ របស់​អ្នក​ ឬ​បង់​កម្ចី​តាម​រយៈ​ភ្នាក់ងារ​ TrueMoney​ ណាមួយ​ក៏​បាន​ ដែល​នៅ​ជិត​ផ្ទះ​ ឬ​កន្លែងធ្វើការ​របស់​អ្នក​។​

២. Speed Pay 

Speed​ Pay​ មាន​បណ្តាញ​ភ្នាក់ងារ​ជាង​ 650​ កន្លែង​ ដែល​អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​អ្នក​ ឬ​បង់​កម្ចី​អាជីវកម្ម​ជាមួយ​ ABA​ នៅ​តាម​ភ្នាក់ងារ​ Speed​ Pay​ ណា​ដែល​ងាយស្រួល​សម្រាប់​លោក​អ្នក​។

៣. SmartLuy 

SmartLuy​ ផ្តល់​សេវា​ផ្ទេរ​ប្រាក់​តាម​រយៈ​ភ្នាក់ងារ​ជាង​ 1,000​ កន្លែង​ ទូ​ទាំង​ប្រទេស​។​ អ្នក​អាច​ប្រើ​ភ្នាក់ងារ​ណាមួយ​ក៏​បាន​ ដើម្បី​ផ្ទេរ​ប្រាក់​ចូល​គណនី​ ABA​ ឬ​បង់​កម្ចី​ដោយ​មិនបាច់​ចំណាយ​កម្លាំង​ច្រើន​។

គួរបញ្ជាក់ផងដែរថា ធនាគារ​ ABA​ កំពុង​តែ​បន្ត​ធ្វើការ​បង្កើន​ចំនួន​សាខា​ សេវា​ដាក់​លុយ​ដោយ​ស្វ័យប្រវត្តិ​ និង​ការ​សហការ​បន្ថែម​ជា​ច្រើន​ទៀត​។​ ​ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES