ពូកែរកស៊ីណាស់ មេធំ Ichitan ចាប់ខ្លាធំមួយក្បាល កើបលុយ ១៥០ លានដុល្លារពីទីផ្សារថៃ

មានមនុស្សជាច្រើនដែលបានស្គាល់បុរសមុខមានហុងស៊ុយ  Tan Passakornnatee ដែលចូលចិត្តស្លៀកពាក់បែបកំប្លែង និងជាមេធំរបស់ក្រុមហ៊ុនតែបៃតងដ៏ល្បីឈ្មោះរបស់ប្រទេសថៃ។ លោកគឺជាមនុស្សម្នាក់គត់ដែលបានរកឃើញរូបមន្តផលិតតែបៃតង Ichitan ហើយសព្វថ្ងៃនេះលោកបានក្លាយជាសេដ្ឋី ៤៤០ លានដុល្លារ អាមេរិក និងជាសេដ្ឋីមួយរូបផងដែររបស់ប្រទេសថៃ។

ក្នុងឆ្នាំ ២០១៣ ជាឆ្នាំ ដែលបុរសឆ្នាំកុររូបនេះមានយីអ៊ុនខ្ពស់បំផុត ដែលរកស៊ីត្រូវចំណេញលុយជាង ១៥០ លានដុល្លារពីទីផ្សាប្រទេសថៃ វាយលុកស៊ីដាច់តែបៃតងនានា នៅក្នុប្រទេសថៃ។

រឿងមួយដែលធ្វើអោយសេដ្ឋីរូបនេះជោគជ័យខ្លាំងនៅពេល ដែលលោកបានស្គាល់ថ្នាក់ដឹកនាំរបស់ 7-Eleven ដែលជាមីនីម៉ាតធំជាងគេបំផុតនៅក្នុងប្រទេសថៃ ដើម្បីសហការជាមួយនឹង 7-Eleven ក្នុងការធ្វើទីផ្សារតែបៃតងរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសថៃ។ ជាការពឹតណាស់អ្នកណាក៏ដឹងដែរថា 7-Eleven គឺជាខ្លាធំមួយនៅក្នុងប្រទេសថៃ ដែលមានប្រមាណមួយម៉ឺនសាខា នៅក្នុងប្រទេសថៃ ហើយជាមីនីម៉ាតដ៏ពេញនិយមបំផុតនៅក្នុងប្រទេសថៃ ហើយមានក្រុមហ៊ុនជាច្រើន ដែលទាញប្រជាប្រិយពីមីនីម៉ាតមួយនេះ។

នៅក្នុងកិច្ចសហការជាមួយនឹង 7-Eleven លោកមិនត្រឹមតែផ្តល់ជាប្រាក់ចំណេញលើការលក់ប៉ុណ្ណោះទេ តែលោកបានផ្តល់ជាទូរទឹកកចំនួន ៦,៦០០ គ្រឿង ដល់ 7-Eleven នៅទូទាំងប្រទេសថៃ ដែលបង្ករភាពងាយស្រួលមួយដល់អ្នក ដែលចូលទៅក្នងម៉ាតដ៏ល្បីមួយនេះអាចសម្លឹងឃើញផលិតផលរបស់ Tan បានយ៉ាងងាយស្រួល។

មួយវិញទៀតយើងអាចនិយាយបានថា ដោយសារតែជនជាតិថៃ គឺជាតិនិយមណាស់ជាមួយផលិតផលជាតិសាសន៍របស់ពួកគេ ហើយការសហការជាមួយ 7-Eleven នៅពេលនេះគឺជាការលក់ដ៏ត្រឹមត្រូវបំផុត ព្រោះ 7-Eleven ជាម៉ាត ដែលប្រជាជនថៃស្ទើរតែមួយប្រទេសទៅហើយបានស្គាល់ នឹងមានទំនុកចិត្តខ្ពស់បំផុតជាមួយផលិតផលជាតិ ដែលដាក់លក់នៅក្នុងម៉ាតដ៏ធំមួយនេះ។

ទន្ទឹមនឹងមានផលិតផលដាក់លក់នៅក្នុងម៉ាតល្បីៗ លោក Tan Passakornnatee បានធ្វើរឿងសប្បុរសធម៌ជាច្រើន ដូចជាផ្តល់អាហារូបករណ៍អោយនិស្សិតនៅប្រទេសថៃ និងចែករង្វាន់ធំៗជាច្រើន ជួយកែប្រែជីវភាពប្រជាជនថៃ ធ្វើអោយប្រជាជនថៃភាគច្រើនចូលចិត្តភាពកំប្លែង របស់លោក ធ្វើអោយប្រជាប្រិយរបស់គាត់កាន់តែល្បី ហើយប្រជាជនថៃភាគច្រើនបំផុត ក៏ទទួលស្គាល់ផលិត Ichitan របស់លោកកានតែល្បីខ្លាំងរហូតវ៉ាដាច់តែបៃតងនានានៅក្នុងប្រទេសថៃ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សូមរក្សាក្រមសីលធម៌នៅក្នុងការលួចចម្លង និងចូលរួមគោរពសិទ្ធរបស់អ្នកនិពន្ធ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES