បន្ទាប់ពីបើកប្រាក់ខែភ្លាម! តើបុរស_ស្រ្ដីមានជំងឺចាយវាយខ្ជះខ្ជាយលើអ្វីខ្លះ?

ជិតដល់ថ្ងៃឬបន្ទាប់ពីបើកថ្ងៃបើកប្រាក់ខែមិនថាបុរសឬស្រ្ដីនោះទេ តែងតែមានគម្រោងធ្វើនេះធ្វើនោះ ទិញនេះទិញនោះមិនដែលដាច់។ទោះបីជារបស់ទាំងនោះមើលហាក់ដូចជាមិនចាំបាច់ក៏ដោយ ក៏មានបុរសស្ដ្រីមួយចំនួនបានចំណាយមួយចំណែកនៃប្រាក់ខែទៅលើវត្ថុដែលមិនមែនជាតម្រូវការទាំងនោះ។ ពួកគេភាគច្រើនបានគិតថាការចំណាយទាំងនោះគឺវាមានចំនួនតិចតួច ចាយទៅវាមិនអីទេ។ ប៉ុន្ដែតាមការពិតការចំណាយតិចតួចនោះអាចធ្វើឲ្យពួកគេធ្វើការច្រើនឆ្នាំតែគ្មានលុយសល់ ឬតែដាច់យ៉ៃពេលចុងខែជាដើម។ ខាងក្រោមគឺជាចំណាយខ្ជះខ្ជាយរបស់បុរសនិងស្រ្ដី ដែលពួកគេតែងតែធ្វើដោយមិនដឹងថាជាការចំណាយដែលធ្វើឲ្យពួកគេសល់លុយតិចតួច ឬអាចខ្ចីលុយគេចាយមុនពេលដាច់ខែថែមទៀតផង។
ស្ដ្រី

១.ការទិញសម្លៀកបំពាក់ដូចគ្នាម្តងហើយម្តងទៀត
ជាការពិតណាស់ស្រ្ដីតែងតែបែបនេះនៅពេលពួកគេស្លៀកពាក់ខោឬអាវមួយណាស្អាតឬសាកសមហើយ ពួកគេតែងតែមានបំណងចង់ទិញវាបន្ថែមទៀត។ ការចំណាយប្រាក់ទៅសម្លៀកបំពាក់ដដែលឬម៉ូតស្រដៀងគ្នា វាពិតជាការចាយលុយខ្ជះខ្ជាយប្រាកដណាស់ ព្រោះពេលខ្លះអ្នកទិញវាមកហើយបែបជាមិនពាក់ ឬបន្ទាប់ពីទិញហើយស្រាប់តែចេញម៉ូតថ្មីមក អ្នកក៏ទៅទិញម៉ូតថ្មីនោះមកទៀត។ ដើម្បីចៀសវាងការចំណាយខ្ជះខ្ជាយខាងលើ មុននឹងទិញសំលៀកបំពាក់អ្នកត្រូវសួរខ្លួនឯងថា “តើខ្ញុំមានរបស់របរស្រដៀងគ្នាប៉ុន្មាន?”

២.ការទិញសំលៀកបំពាក់យកមកទុកចោល
ភាគច្រើននៃពួកយើងមានទម្លាប់ទិញសម្លៀកបំពាក់ដែលយើងឃើញអ្នកដទៃគេស្លៀកពាក់ស្អាត យើងក៏ទៅទិញតាមគេភ្លេត។ ក្រោយពេលទិញមកសម្លៀកបំពាក់នោះត្រូវបានទុកក្នុងទូយ៉ាងស្អាតព្រោះវាមនសមនឹងអ្នក ឬវាសមនឹងអ្នកដែលប៉ុន្ដែអ្នកគ្មានឱកាសល្អសម្រាប់នឹងពាក់វា។ មួយវិញទៀតការទិញទំនិញលើអនឡាញក៏ដូចគ្នា ពេលខ្លះង្វីដែលអ្នកទទួលបានវាមិនដូចទៅតាមរូបដែលអ្នកឃើញ ដូចជាខុសសាច់ ខុសទំហំ អាចវែងពេក ខ្លីពេក ដូច្នេះហើយចង់មិនចង់អ្នកត្រូវទុកវាចោល។

៣.ការចំណាយលុយទៅញាំអាហារទាំង ៣ ពេលនៅខាងក្រៅ
មិនថាខ្ញុំឬអ្នកនោះទេបានចំណាយច្រើនណាស់ទៅអាហារខាងក្រៅ ពេលកត្ដាជម្រុញធំបំផុតគឺមានភាពខ្ចិល។ ជាការពិតណាស់ការញាំអាហារខាងក្រៅវាពិតជាចំណាយអស់ច្រើនជាងការចម្អិនខ្លួនឯងនៅផ្ទះ។ ការចម្អិនខ្លួនឯងអ្នកអាចសន្សំសំចៃទាំងថវិការនិងបានទទួលទានអាហារសុខភាព អនាម័យ និងមានផាសុខភាពថែមទៀតផង។

បុរស

១. ព្រឹត្តិការណ៍កីឡា
បុរសភាគច្រើនបានចំណាយប្រាក់របស់ពួកគេទៅព្រឹត្ដិការណ៍កីឡានានា ក្នុងនោះការចំណាយរបស់ពូកគេមិនត្រឹមតែទៅលើសំបុត្រចូលរួមទស្សនាប៉ុណ្ណោះទេ គឺពួកគេបានចំណាទៅលើអាហារសម្រន់ និងភេសជ្ជៈផ្សេងៗជាដើម។ ការចំណាយទាំងនេះលោកអ្នកច្បាស់ជាគិតថាវាជាចំណាយតិចតួច បន្ទាប់បន្សំ ហើយវាមិនជាប៉ះពាល់ទៅដល់ហិរញ្ញវត្ថុរបស់អ្នកនោះទេ ប៉ុន្ដែតាមការការចំណាយដែលអ្នកតែងតែគិតថាវាតិចតួច ពេលដែលអ្នកសន្សំវាបន្ដិចម្ដងៗចូលគ្នាទើបដឹងថាវាច្រើនពិតមែន។

២.ញ៉ាំអាហារខាងក្រៅ
បុរសៗភាគច្រើនមិនចូលចិត្ដចម្អិនម្ហូបអាហារនោះទេ ព្រោះពួកគាត់ិតថាវាជាការងាររបស់មនុស្សស្រី ហើយហេតុផលពេញនិយមបំផុតមួយទៀតដែលបុរសៗតែងតែប្រើជាប្រចាំគឺ ខ្ចិល និងធ្វើម្ហូបខ្លួនឯងមិនឆ្ញាញ់ទេ ទាល់តែទិញគេបានឆ្ញាញ់។
គួរបញ្ជាក់ថាការចំណាយប្រាក់ទៅញ៉ាំបាយខាងក្រៅពិតជារឿងខ្ជះខ្ជាយលុយបំផុត មិនថាតែបុរសនោះទេ ស្រ្ដីក៏ដូចគ្នាដែរ។ ការញ៉ាំរបស់ខាងក្រៅគឺអាចប៉ះការចម្អិនដោយគ្មានអនាម័យ វាអាចបណ្ដាលអោយមានសុខភាពមិនល្អ ថែមទាំងឈឺនេះឈឺនោះមិនចេះចប់។ នៅសុខភាពចុះទ្រុឌទ្រោមច្បាស់ណាស់អ្នកត្រូវចំណាយប្រាក់ទៅការព្យាបាលសុខភាព មួយវីញទៀតមិនអាចបំពេញការងារបានថែមទៀតផង។

៣.បច្ចេកវិទ្យា
បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឲ្យមនុស្សចំណាយក៏កាន់តែច្រើនដែរ ។ បើនិយាយពី
បច្ចេកវិទ្យាបុរសៗចំំណាយច្រើនតែទៅការប្ដូរម៉ូតទូរសព្ទនេះឯង គឺចំណាយច្រើនមែនទែន។

៤.ផឹកស៊ី
ត្រង់ចំណុចនេះខ្ញុំជឿជាក់មានមនុស្សមិនតិចនាក់នោះទេដែលយល់ស្រប ព្រោះថាជាក់ស្ដែងវាដូច្នេះមែន បុរសៗបានចំណាយប្រាកជាច្រើនទៅលើ ការផឹកស៊ី និងការចាយហ៊ឺហារសប្បាយ ក្នុងក្លិប ដោយមិនសូវបានគិតនោះទេ។ ពេលខ្លះអាចមាន ១០០ ចាយអស់ទាំង ១០០ ក៏មាន ហើយមានខ្លះទៀតចាយលុយដែលមានមិនគ្រប់គ្រាន់ ឈានទៅដល់ការខ្ចីលុយគេយកមកផឹកថែមទៀត៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES