ពី២០០២ដល់២០១៩ អ្នកឧកញ៉ា ពុងឃាវសែបានសម្រេចគម្រោងយក្សចំនួន៨នៅកម្ពុជា

ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិក​ជន​កម្ពុជា​គឺជាក្រុមហ៊ុន​វិនិយោគទុន​ពហុវិស័យ​ធំ​ជាង​គេមួយ​ក្នុង​ប្រទេសកម្ពុជា ដែល​បាន​បង្កើត​ទ្បើងនៅ​ក្នុង​ឆ្នាំ ២០០២។

ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន ទទួល​ស្គាល់ថា​ជាក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​ការអភិវឌ្ឍន៍ វិស័យ អចលនទ្រព្យ លេចធ្លោជាច្រើន ដូចជា៖ អគារស្នាក់នៅ ផ្ទះល្វែង បុរី ខុនដូ សណ្ឋាគារ និងកន្លែង លំហែកាយ ព្រមទាំងជាក្រុមហ៊ុន ឆ្នើមជាងគេ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល​ កម្ពុជា​ក្នុងការសម្រេច បាន​គោល​ដៅ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​សាធារណៈ​ធំៗ​ដូច​ជា​ស្ពាន ផ្លូវ ស្ពានអាកាសនៅកម្ពុជាផងដែរ។

តួយ៉ាងមកទល់ពេលបច្ចុប្បន្ននេះ  អ្នកឧកញ៉ា ពុង ឃាវសែ បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើវិស័យ​អចលន​ទ្រព្យ ទៅ​លើ​គម្រោង​បុរី​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា

  • ទីក្រុង​រណប​កោះពេជ្រ
  • អូឡាំព្យាស៊ីធី ដែលស្ថិតនៅ នៅ​ជុំវិញ​ស្តាតអូឡាំពិក
  • ក្រុង​រណប​ជ្រោយ​ចង្វារ
  • ​ផ្សារ​ទំនើប អគារ​ខុនដូ
  • បុរី ទន្លេបាសាក់
  • បុរី​ចម្ការ​មន
  • លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
  • និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ជាដើម។

​អ្នកឧកញ៉ា ពុង ឃាវសែ ​បានបន្ថែមថា ​សំណង់​ទាំង​មាន​លក្ខណៈទំនើបៗ ទាន់សម័យ ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​សម្ភារៈ បរិក្ខារ ឧបករណ៍​ក្នុងការ​សាងសង់​ទាំងអស់​សុទ្ធសឹង​មានគុណ​ភាពល្អ និង​លក្ខណៈ​បច្ចេកទេស​ទំនើប និង​មាន​ស្តង់ដារ​ត្រឹមត្រូវ ពុំ​ចាញ់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត នៅលើ​ពិភពលោក​ឡើយ ហើយ​សំណង់​ទាំងនេះ បានប្រែក្លាយ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​អោយ​ស្រស់បំព្រង។

គួរឲ្យដឹងផងដែរថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែលនឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ ៦០០ហិកតា​ ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ គឺជាការសាងសង់ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ OCIC របស់​លោក​ឧកញ៉ា​ ពុង ឃាវសែ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ប្រទេស​ចិនផងដែរ។

អត្ថបទ៖​ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES