ប្រយ័ត្នរកស៊ីមិនទាន់គេ បើមិនទាន់ចេះប្រើបណ្ដាញសង្គមចំណូលថ្មីមួយនេះ

ទីផ្សារ Facebook កំពុងឡើងខ្លាំងនៅកម្ពុជា ខណៈពេលខ្លះដើរទាំងត្រដាបត្រដួស ក៏ព្រោះតែហ្វេសប៊ូកជួបបញ្ហារឿងគេ Hack និង ការក្លែងបន្លំគណនីជាដើម ដែលធ្វើឲ្យបាត់បង់ប្រជាប្រិយភាពជាច្រើនម៉ឺននាក់ ។

តែទោះបីយ៉ាងនេះក៏ដោយ ក៏វានៅតែជាជម្រើសទី១ដដែលសម្រាប់អ្នករកស៊ីដែលត្រូវការផ្សព្វផ្សាយផលិត ឬចង់ធ្វើ Digital Marketing នៅលើបណ្ដាញសង្គមតែម្ដង ។ ហើយស្របពេលនេះដែរ យើងសូមលើកយកបណ្ដាញសង្គមចំណូលថ្មីមួយដែលកំពុងពេញនិយមបែបស្ងាត់ៗនៅប្រទេសយើង ព្រោះវាមិនទាន់ទូលំទូលាយនៅឡើយទេ ណាមួយក៏មានតែអ្នកធ្វើការងារច្រើន និង ចង់ផ្លាស់ប្ដូរបទពិសោធន៍ប៉ុណ្ណោះដែលប្រើប្រាស់ ។

WeChat ចិនបង្កើត WeChat ព្រោះតែការបង្ខំចិត្តពីរដ្ឋាភិបាលរបស់ប្រទេសពួកគេ ដែលមិនព្រមលើកដៃចុះកុងត្រាឲ្យ Facebook ដំណើរកានៅចិនសោះ ដូច្នេះហើយទើបធ្វើឲ្យ WeChat លេចរូបរាងឡើងមកសម្រាប់ប្រជាជនចិនមួយគត់ ហើយក៏មិនរំពឹងថា ពិភពលោកនឹងប្រើប្រាស់វានោះដែរ ។

តែខណៈពេលនេះ វាកំពុងត្រូវបានបណ្ដាប្រទេសមួយចំនួនលើពិភពលោកកំពុងប្រើប្រាស់ហើយ ព្រោះវាពិសេសជាង Facebook ដែលគេប្រើរាល់ថ្ងៃ ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះកម្ពុជាយើង ដែលយោងតាម ជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិបាន​គូសបញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម​ ចង់បាន​កម្មវិធីទូរស័ព្ទ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់​ធ្វើការទំនាក់ទំនង​គ្នា​គ្រប់ទីកន្លែង ទូរទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment) ដោយប្រើប្រាស់បាកូដ និង​អាចទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ (Fake News) នៅលើ​ប្រព័ន្ធ​អ៊ីនធឺណេត​ថែមទៀត​។

ហើយនេះក៏ជាលើកទី១ដែរ ដែលកម្ពុជាយើងសម្លឹងឃើញពីសក្កានុពលបណ្ដាញសង្គមចំណូលថ្មីមួយនេះ នៅកម្ពុជាយើង ។

វាជាការពិតមែន ព្រោះតែពេលបច្ចុប្បន្ននេះ WeChat មានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ហើយនៅក្នុងប្រទេសចិន ហើយអត្រាអ្នកចុះឈ្មោះលេងក៏កើនឡើងរាល់ថ្ងៃដែរ បើធៀបទៅ Facebook មានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់នៅជុំវិញពិភពលោក ។

ដូច្នេះបើវាចូលមកកម្ពុជាយើងពេញលេញមែន វាប្រាកដជាវាយលុកទីផ្សារបណ្ដាញសង្គមមួយចំនួនទៀតបណ្ដើរៗហើយ ជាពិសេសគឺយើងត្រូវត្រៀមទុកជាមុន ដើម្បីដើរឲ្យទាន់សម័យកាលហ្នឹងគេ ជាពិសេសអ្នកលក់អនឡាញ ម្ចាស់អាជីវកម្មនានា ដែលត្រូវការធ្វើទីផ្សារតាមអ៊ីនធើណែត ។

រៀនលេងវាឲ្យហើយទៅ មិនយូរទេ វានឹងល្បីល្បាញនៅកម្ពុជាបន្ទាប់ពីបណ្ដាញសង្គមយក្សរបស់អាមេរិកដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES