កូនខ្មែរមួយក្រុមយកពោះវៀនកង់ឡានមកកែច្នៃធ្វើកាបូបដៃ លក់ចេញទាំងក្នុងស្រុក និងក្រៅស្រុក

លោក​ ប៊ុន ណារ៉ាទីតូ ជាស្ថាបនិកនៃសិប្បកម្ម Kraftino ដែលផលិតកាបូបដៃ បានកែច្នៃចេញមកពីពោះវៀនកៅស៊ូកង់ឡាន ដោយការយល់ឃើញថាសំបកស៊ូកៅកង់ឡាន វាមានគុណាភាព រឹងមាំធន់ហើយជាប់ស្វិតល្អ ថែមទំាងជួយកាត់បន្ថយសំរាមនិងជួយលើកកម្ពស់ស្មារតីការពារដល់បរិស្ថាន​ក្នុងសង្គមជាតិផងនិងលើកស្ទួយជីវភាពប្រជាជនខ្មែរដែលមានវិបត្តិផ្សេងៗទៀតនោះ ទើបលោកនិងក្រុមការងារសម្រេចចិត្តជ្រើសយកមកច្នៃធ្វើជាកាបូប។

ហើយអ្វីដែលអស្ចារ្យទៀតនោះ សិប្បកម្ម Kraftino នេះដែរក៏បានផ្តល់ការងារដល់ ជនពិកា ស្រ្តីមេម៉ាយសំរាប់ឲ្យគាត់រកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង ហើយសហគ្រាសសង្គមមួយនេះមានក្រុមការងារចំនួន១០នាក់ភាគច្រើនជា ជនពិកាជើង អ្នកគថ្លង់ និងស្រី្តមេម៉ាយជាដើមឲ្យពូកគាត់រកចំណូល ចំណែកការផលិតនិងកែច្នៃវិញនោះ​ សុទ្ធសាធគឺផលិតចេញដោយដៃផ្ទាល់របស់កូនខ្មែរ ប្របកដោយភាពច្នៃប្រឌិតខ្ពស់និងមានការយកចិត្តទុកដាក់បំផុត ។

លោកបានថ្លែងប្រាប់ថា កាបូប Kraftino ដែលធ្វើមកពីពោះវៀនកង់ឡាននេះ ចាប់ផ្តើមដំបូងតំាងពីខែកក្តដាឆ្នំា២០១៤មកម្លេះ។ដែលមានប្រជាជនខ្មែរគំាទ្រនិងពេញនិយមទិញប្រើប្រាស់ច្រើមកុះករនិងឲ្យតម្លៃខ្លំាងសម្រាប់ផលិតផលសិប្បកម្មខ្មែរនេះហើយទើបម៉ាកកាបូប Kraftino នេះដែរក៏មានលក់នៅក្នុងទីផ្សារក្នុងស្រុករួមមាន រាជធានីភ្នំពេញនិងខេត្តសៀមរាប ព្រមទំាងមាននៅតាមបណ្តាញសង្គមនិងគេហទំព័រអន្តរជាតិផងដែរ។

គួរជម្រាបដែរថា សិប្បកម្មផលិតកាបូបធ្វើពីកៅស៊ូពោះវៀនកង់ឡានម៉ាក Kraftino  នេះដែរក៏បានមានលក់នៅលើទីផ្សារក្រៅប្រទេសរយះពេល២ឆ្នំាហើយនំាចេញទៅប្រទេសដូចជា សហរដ្ធអាមេរិក កាណាដា​ អូស្រ្តាលី នូវែលសេឡង់និង អង់គ្លេសជាដើម ហើយក៏បានលក់ចេញក្នុងមួយខែៗ៥០០កាបូបហើយបន្ថែមពី លោក ណារ៉ាទីតូ ក៏មានគម្រោងពង្រើកទីផ្សារបន្ថែមក្នុងពេលខាងមុខផងដែរ និងរិះរកនៅវត្ថុចាស់ៗដែលគេឈប់ប្រើប្រាស់ដើម្បីមកកែច្នៃធ្វើផលិតផលផ្សេងៗសំរាប់នំាចេញទីផ្សាក្នុងស្រុក និងទីផ្សារអន្តរជាតិ៕

 

អត្ថបទដោយ៖ Sreang  Chandy Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES