របៀប ដែលស្រ្តីនេះ ប្រើ Instagram បង្កើតចំណូល៣០ម៉ឺន$ ខណៈមនុស្សជាច្រើនប្រើគ្រាន់កម្សាន្តសប្បាយ

លោកស្រី Sara Tasker សញ្ជាតិអង់គ្លេស ជាស្រ្ដីម្នាក់មានជំងឺប្រចាំកាយម្យ៉ាងឈ្មោះថា dysautonomia ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរមិនប្រក្រតី ហើយធ្វើឲ្យលោកស្រីមិនអាចចេញទៅធ្វើការក្រៅផ្ទះបាន។ ដោយសារតែបញ្ហានេះលោកស្រី បានទាញយកផលប្រយោជន៍ពីគណនី Instagram ដោយប្រើប្រាស់បណ្ដាញសង្គមមួយនេះទៅជាអាជីវកម្មផ្ទាល់ខ្លួនរកចំណូលបានជាង ៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ខណៈមនុស្សជាច្រើន ប្រើប្រាស់ គណនី Instagram គ្រាន់តែជាការកម្សាន្តសប្បាយ មិនអាចរកចំណូលបាន តើលោកស្រី Sara Tasker មានវិធីសាស្រ្តអ្វីអាចប្រើប្រាស់បណ្ដាញសង្គមនេះ រកលុយបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ?

តាមពិតទៅដំបូងឡើយ លោកស្រីត្រឹមជាអ្នកចូលចិត្តថតរូបលេងកម្សាន្តហើយ បង្ហោះចូលបណ្ដាញ Instagram ប៉ុណ្ណោះ ដោយគោលបំណងគ្រាន់តែចង់នេះ ប្រើប្រាស់បណ្ដាញសង្គមដ៏ពេញនិយមមួយនេះ និងចង់បង្កើតមិត្តភាពដើម្បីស្គាល់មនុស្សល្អៗ។ ដំបូងឡើយ លោកស្រីផុសរូបភាពទាក់ទងនឹងជីវិតប្រចាំថ្ងៃ ដូចជារូបផ្កា រូបកូនស្រីសំណប់ជាដើម តែការផុសដែលធ្វើឲ្យគណនីលោកស្រីកាន់តែល្បីគឺ ផុសទាក់ទងនឹងរបៀបប្រើប្រាស់ Instagram ឲ្យមានប្រយោជន៍។ បន្ទាប់មកគណនី Instagram លោកស្រី ពីអ្នក follow 0នាក់ រហូតមានអ្នក Follow ចំនួន ៣៥០០០នាក់

ដោយសារតែលោកស្រីអាចធ្វើឲ្យ គណនី Instagram មានអ្នក​ Follow កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លោកស្រីចាប់ផ្ដើមមានគំនិតធ្វើឲ្យគណនីបណ្ដាញសង្គមទៅជាអាជីវកម្មផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ ដោយសារមានអ្នកfollow ជាច្រើនសួរលោកស្រីពីរបៀបពីធ្វើម៉េសថតរូបបានទាក់ទាញ និងផុសចូលបណ្ដាញសង្គមឲ្យកាន់តែមានភាពទាក់ទាញ ដូច្នេះលោកស្រីក៏បានបង្កើត blog មួយទៀតដើម្បីចូលរំលែកចំណេះដឹងនេះ។

នៅពេលដែល គណនីរបស់លោកស្រីមានអ្នក Follow គ្រប់គ្រាន់ ធ្វើឲ្យលោកស្រីអាច monetise គណនីបាន ហើយពេលក៏ចាប់ផ្ដើមប្រើប្រាស់ Instagram ធ្វើជាអាជីវកម្មដោយដាក់ឈ្មោះថា”Me& Orla” តាមរយៈការដំណើរការវគ្គបណ្ដុះបណ្ដាលអនឡាញ។ មួយឆ្នាំដំបូង ក្នុងឆ្នាំ ២០១៥ អាជីវកម្ម Me& Orla របស់លោកស្រីរកចំណូលបានជាង៤ម៉ឺនដុល្លារ ពោលគឺច្រើនជាងប្រាក់ខែរបស់លោកស្រីពីមុន២ដង។ ក្នុងឆ្នាំ ២០១៩នេះ អាជីវកម្មលោកស្រីរំពឹងថារកចំណូលបានខ្ទង់៣០ម៉ឺនដុល្លារផងដែរ។

តាមពិតទៅអាជីវកម្មរបស់លោកស្រីគ្មានការប្រើប្រាស់ដើមទុនក្នុងការចាប់ផ្ដើមឡើយ ដោយលោកស្រីមាន Laptop និងកាម៉រាស្រាប់។ អាជីវកម្ម Me& Orla ក៏មានវគ្គអនឡាញសំខាន់ៗ ដោយមានវគ្គអនឡាញ រយៈពេល៦សប្ដាហ៍ តម្លៃជាង ៤០០ដុល្លារ ដោយមានមេរៀនពីរបៀបស្វែងរកអតិថិជនគោលដៅ របៀបចាត់ចែងលំហូការងារ។ លើសពីនេះក៏មាន វគ្គខ្លីផ្សេងៗដូចជា របៀបបង្កើតរូបភាពឲ្យមានភាពទាក់ទាញនិងប្លែកពីគេ។

លោកស្រីបានបង្ហើបថាអាជីវកម្មស្រីគឺធ្វើនៅផ្ទះលោកស្រីដោយគ្រាន់តែមាន ស្មាតហ្វូនមួយ និង កុំព្យូទ័រមួយជាការស្រេចព្រោះអាជីវកម្មនេះធ្វើតាមរយៈអនឡាញផ្ទាល់ ហើយមកទាល់ពេលនេះ គណនី Instagram លោកស្រីមានអ្នក follow ២១ម៉ឺននាក់។

លោកស្រីបានផ្ដល់យោបល់ថា ការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងងាយស្រួលទេ ពោលគឺបើអ្នកតាំងចិត្តថាចាប់ផ្ដើមហើយត្រូវផ្ដោតលើឲ្យខ្លាំងទើបអាចចេញជាផ្លែផ្កាបាន។ លោកស្រីសង្កត់ធ្ងន់ថា អ្នកណាៗក៏មានឱកាសជោគជ័យដែរឲ្យតែស្រេកឃ្លានជោគជ័យ

អត្ថបទដោយ៖ ហុង

Online

RELATED ARTICLES