សម្តេច ហ៊ុន សែន៖ កម្ពុជានឹងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ និង ភ្នំពេញ -បាងកក

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ​ ល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នឹងតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅ ហូជីមិញ និងពីភ្នំពេញ ទៅបាងកក។

សម្តេចបានថ្លែងទៀតថា ជំហានបន្ទាប់ ក្រោយពេល ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ កម្ពុជា​នឹងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ដើម្បីតភ្ជាប់ឲ្យកាន់តែជិតវៀតណាម ។

បើមើលទៅវៀតណាម គ្រប់ផ្លូវជាតិ របស់គេ បានពង្រីកឲ្យ ក្លាយទៅជា ផ្លូវល្បឿនលឿនអស់ហើយ ដែល​នេះ ក៏ជាមហិជ្ជតារបស់កម្ពុជា ក្នុងការពង្រីកផ្លូវជាតិនៅកម្ពុជា ផ្លូវល្បឿនលឿន។

គួររំលឹកផងដែរថា ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺបានសិក្សារួចរាល់ចប់សព្វ​គ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ។

សម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារ តែផ្លូវដែលត្រូវសាងសង់គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមាន ប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES