គម្រោងធំៗនៅខេត្តកំពង់ឆ្នាំង នឹងធ្វើឲ្យតម្លៃអចលនទ្រព្យនៅទីនោះកើនឡើង

ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ដែលមានសក្កានុពល យ៉ាង ខ្លាំង ក្នុងការទាក់ទាញវិនិយោគិនទាំងជាតិនិងអន្តរជាតិ។

បច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំងកំពុងតែស្រូបយកគម្រោងធំៗជាច្រើនមិនថាគម្រោងក្នុងស្រុកនិងអន្តរជាតិទេ កំពុងបាញ់ព្រួញឆ្ពោះទៅកាន់ខេត្តមួយនេះយ៉ាងសម្រុក អ្វីដែលពិសេសនោះគឺគម្រោងសាងសង់ស្ពានដែលវែងជាងគេនៅកម្ពុជាដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ និងគម្រោងរបស់ក្រុមហ៊ុនដ៏ធំរបស់មហាសេដ្ឋី ចេក ម៉ា ដែលគ្រោងវិនិយោគនៅលើទឹកដីខេត្តកំពង់ឆ្នាំង

សក្កានុពលនៃខេត្តកំពង់ឆ្នាំងបានបង្ហាញឥទ្ធិពលដែលធ្វើឲ្យវិនិយោគិនចិនពីបណ្តារក្រុមហ៊ុនធំៗមកបោះទុនវិនិយោគជាមួយទឹកប្រាប់រាប់លានដុល្លារ។

ជាមួយគ្នាផងដែរ ក្រុមហ៊ុនដ៏ធំរបស់មហាសេដ្ឋីចិន លោក ចេក ម៉ា នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

ចំពោះវត្តមាននេះ អាចអូសទាញឲ្យមានការសាងសង់ផ្សារទំនើប និងគម្រោងជាច្រើនផ្សេងទៀតនៅលើទឹកដីខេត្តកំពង់ឆ្នាំងដែលមានព្រលានយន្តហោះមានផ្លូវ ៤គន្លងឆ្លងកាត់បួនប្រាំខេត្តជាប់គ្នា រហូតដល់ជាយដែនថៃ ដោយកត្តាអំណោយផលនៃផ្លូវគមនាគមន៍ទាំងនេះ ជាសក្តានុពលដ៏សំខាន់ដែលអ្នកវិនិយោគអាចពិចារណាបោះទុនវិនិយោគនៅទីនោះ។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងនេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ។

តំបន់មួននេះនឹងជាមុខព្រួញដ៏សំខាន់ក្នុងការឆក់ទាញវិនិយោគិនចិនធំៗ ជាពិសេសវិស័យអចលនទ្រព្យព្រោះវត្តមានវិនិយោគិនចិន អាចមានគម្រោងសាងសង់ជាច្រើនលេចឡើងជាបន្តបន្ទាប់គ្នា។

អត្ថបទ៖ ទួន កែវពិសី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES