របៀបមើលដីហុងស៊ុយ នាំលាភសំណាងដល់ខ្លួន ដោយមិនបាច់ទៅរកគ្រូចិនសែ

ពាក្យចាស់ “ ពោលថា បើមិនជឿកុំប្រមាថ” ជាពាក្យមួយដែលបានដាស់សន្តិអារម្មណ៍របស់​ប្រជាពលរដ្ឋកម្ពុជាផងដែរ ថាមុននឹងធ្វើអ្វីមួយត្រូវ គិតឲ្យបានល្អិនល្អន់ ព្រោះថា លើលោកនេះរឿង​មិនអាចទៅរួចមានច្រើនណាស់។

តួយ៉ាងការមានលុយទិញដី ហើយចេះតែទិញៗនោះទេ ប៉ុន្តែ អ្នកត្រូវមើលផងដែរថា តើស្ថានភាពដីទាំងនោះយ៉ាងមិចដែរ ស្ថិតនៅកន្លែង ដែលមានហ៊ុង ស៊ុយឬយ៉ាងណា។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញនៅ៣ចំណុច ក្នុងការមើលដី បែប ហ៊ុង ស៊ុយ។

១. ត្រូវដឹងពីប្រវត្តិដី

ប្រការនេះសំខាន់ណាស់ បើតាមគោលការណ៍របស់ក្បួនហុងស៊ុយនោះ បើកាលណនាយើងទិញប៉ះចំដីវាលកប់ខ្មោច ដីដែល​មានមនុស្សស្លាប់ជាក្រុមដូចជាសង្គ្រាម ក្រឡាប់ឡានឬឧបទ្ទវហេតុអាក្រក់នានាតែងជាដី​មិនល្អនិងបើសាងសង់​ផ្ទះចាត់ទុក​ថាអពមង្គលរស់នៅមិនសូវបានសុខដុមសោះឡើយ។ បើដីមានប្រវត្តិបែបនេះហាម​សាងសង់ផ្ទះដាច់ខាតពីព្រោះតាម​ក្បួន​ហុងស៊ុយចាត់ទុកថាជាលក្ខណៈដីដែលទម្លាក់ផលអាក្រក់ឱ្យអ្នករស់នៅលើដីនេះ។ ក្រៅពីនេះក៏នៅមានការ​រំខានពីវិញ្ញាណ​ខ្មោចបិសាចនីបរិវេណនោះដែលនាំឱ្យការរស់នៅមានតែបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយ។

២. ដឹងពីកម្ពស់ដី

កម្ពស់ដីជាផ្នែកមួយទៀតដែលសំខាន់ក្នុងក្បួនហុងស៊ុយ។ យើងចាំចាច់ត្រូវត្រួតពិនិត្យមើល​ពីសភាពស្ថានដីជុំវិញ​ឱ្យបាន​ច្បាស់លាស់ហើយបើមានត្រង់ណាខ្ពស់ទាបត្រូវចាក់បំពេញឱ្យបានស្មើល្អទើបប្រសើរ។

យើងត្រូវចងចាំថាផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិចកម្ពស់ផ្ទៃដីមិនខុសប្លែកពីគ្នាខ្លាំងដោយយើង​សម្លឹងយក​ពីផ្ទៃដីផ្លូវថ្នល់ផ្នែកខាងមុខជាគោល។ ត្រូវចងចាំថាដីដែលខ្ពស់ជាងផ្លូវថ្នល់តែងតែល្អជាងដីដែលទាបជាងផ្លូវថ្នល់។

៣. រូបទម្រង់ដីល្អនិងមិនល្អ

ដីរាងចតុកោណកែងឬការ៉េត្រូវបានកេចាត់ទុកថាជាប្រភេទដីល្អបំផុត។ ចំណែកប្រភេទដីរាងត្រីកោណត្រូវបានគេចាត់ទុកថាអាក្រក់បំផុត ប៉ុន្តែសម្រាប់ដីរាងផ្សេងៗទៀតដូចជារាងអក្សរTអក្សរLចតុកោណស្មើ ចតុកោណព្នាយ វាអាចល្អ។

ទោះបីបែបណាក្តីក្នុងករណីដែលទទឹងខ្លីបណ្តោយវែង ក៏ពុំសូវល្អប៉ុន្មានដែរព្រោះថាជោគលាភចូលមិនដល់ក្រោយ។ ចំណែកដីដែលមានមុខទទឹងធំតែជម្រៅរាក់វិញក៏ជះផលអាក្រក់ដូចគ្នាព្រោះថាជោគលាភងាយហូរចេញមិនអាចរក្សាទុក​បានយូរឡើយ។

 

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES